ក្រុមការងារអាវុធហត្ថខណ្ឌមានជ័យ ឧបត្ថម្ភអំណោយដល់គ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌមានជ័យ បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខដល់គ្រួសារ លោកអនុសេនីយ៍ទោ កែន ពន្លឺ ជំនួយការ អាវុធហត្ថខណ្ឌមានជ័យ ដែលមានប្រពន្ធទើបសម្រាលកូន។
អំណោយដែលក្រុមការងារបានប្រគល់មានដូចជា ទឹកសុទ្ធ ភេសជ្ជៈ ២កេស, ទឹកដោះគោ ១យួរ, ចាហួយ ៣យួរ រួមនឹងថវិកាមួយចំនួនទៀត ជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងក្រុមគ្រួសារផងដែរ៕
