**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ក្រុមហ៊ុន CBS ឈ្នះពានរង្វាន់ការផ្លាស់ប្ដូរឌីជីថល ដ៏មានកិត្យានុភាព ក្នុងព្រឹត្តិការណ៍ Asia-Pacific Broadcasting+ Awards ឆ្នាំ២០២៤

សិង្ហបុរី៖ ក្រុមហ៊ុន CBS ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានកិត្តិយសដោយបានទទួលនូវពានរង្វាន់ Digital Transformation Award នៅក្នុងព្រឹត្តិការណ៍ 2024 Asia-Pacific Broadcasting+ Awards កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ។ ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ បង្កើតឡើងដើម្បីអបអរសារទនូវភាពល្អឥតខ្ចោះ និងការច្នៃប្រឌិតនៅក្នុងឧស្សាហកម្មផ្សព្វផ្សាយនៅលើពិភពលោក។

នៅព្រឹកថ្ងៃដដែល លោក Dave Ulmer នាយកប្រតិបត្តិនៃក្រុមហ៊ុន CBS បានថ្លែងសុន្ទរកថាបើកកម្មវិធី នៅលើវេទិកា BroadcastAsia ដែលជាវេទិកាបច្ចេកវិទ្យាផ្សព្វផ្សាយដ៏ធំបំផុតនៅក្នុងតំបន់ ដើម្បីចែករំលែកពីដំណើរការនៃការផ្លាស់ប្តូរឌីជីថលដ៏គួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន CBS និងផ្តល់នូវចក្ខុវិស័យនៃផលប៉ះពាល់ជាវិជ្ជមាននៃឌីជីថលភាវូបនីយកម្ម សេវាកម្ម Cloud និងបញ្ញាសិប្បនិម្មិត នៅក្នុងឧស្សាហកម្មផ្សព្វផ្សាយ។ កាលពីឆ្នាំកន្លងទៅ CBS បានចាប់ផ្តើមនូវការផ្លាស់ប្តូរឌីជីថល ជាមួយមហិច្ឆតានៃការផ្លាស់ប្តូរទាំងស្រុងនូវការផ្សាយ ការផលិត ការធ្វើទីផ្សារ និងសមត្ថភាពចែកចាយរបស់ខ្លួន។

គំនិតផ្តួចផ្តើមទំនើបភាវូបនីយកម្មនេះ បានរួមបញ្ចូលគ្នានូវសេវាកម្ម Cloud ឧបករណ៍ AI ទំនើប និងយុទ្ធសាស្ត្រអនឡាញប្រកបដោយភាពច្នៃប្រឌិត ដែលធ្វើឱ្យមានការកែលម្អយ៉ាងសំខាន់នៅក្នុងប្រសិទ្ធភាពនៃប្រតិបត្តិការ ការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត និងការចូលរួមរបស់អតិថិជន។
ការផ្លាស់ប្តូររបស់ CBS ពីកម្មវិធីផ្សាយតាមបែបប្រពៃណីទៅជាអ្នកផលិតមាតិកាឈានមុខគេ និងវេទិកាឌីជីថលបានពង្រីកវិសាលភាពនៃចំនួន អ្នកទស្សនាដ៏មានសក្តានុពលរបស់ខ្លួន៥ដង ពី ២-៣ លាននាក់ ទៅជាង ១៥ លាននាក់ ក្នុងរយៈពេលត្រឹមតែ ៩ ខែប៉ុណ្ណោះ។

ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ជាសក្ខីភាពនៃការទទួលស្គាល់នូវការផ្លាស់ប្តូរឌីជីថលរបស់ក្រុមហ៊ុន CBS និងគូសបញ្ជាក់ពី ឥទ្ធិពលនៃបច្ចេកវិទ្យាឌីជីថលដើម្បីធ្វើបដិវត្តគំរូអាជីវកម្ម។ ក្នុងការទទួលយកកិត្តិយសនេះ លោក Dave Ulmer បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិក និងគណៈគ្រប់គ្រងទាំងអស់ សម្រាប់ការលះបង់ឥតឈប់ឈររបស់ពួកគេ ដែលបានធ្វើឱ្យក្រុមហ៊ុន CBS ក្លាយជាក្រុមហ៊ុនផ្សព្វផ្សាយលំដាប់កំពូលនៅកម្ពុជា និងមានការទទួលស្គាល់ដ៏សក្តិសមនេះ។

អំពីក្រុមហ៊ុន Cambodian Broadcasting Service ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០៣ ក្រុមហ៊ុន CBS ជាក្រុមហ៊ុនស្តង់ដារនៃការច្នៃប្រឌិតនៅក្នុងឧស្សាហកម្មទូរទស្សន៍កម្ពុជា។ CBS ខិតខំធ្វើយ៉ាងណាឱ្យការរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរ ដោយផ្តល់នូវទូរទស្សន៍លំដាប់កំពូល ដែលមានទាំងការកម្សាន្ត ការអប់រំ និងការបំផុសគំនិត។ តាមរយៈការផ្តល់ជូននូវការកម្សាន្ត ព័ត៌មាន និងការអប់រំដែលទទួលបានពានរង្វាន់ សម្រាប់អ្នកទស្សនាជាង ១៥ លាននាក់តាមរយៈរលកធាតុអាកាស និងអនឡាញ នៅលើកញ្ចក់ទូរទស្សន៍ និងវេទិកាឌីជីថលរបស់ខ្លួន រួមមាន CTN, MyTV, CNC, CBS Sports និង CBS Digital ក្រុមហ៊ុន CBS បានក្លាយជាក្រុមហ៊ុនផ្សព្វផ្សាយដែលមានចំនួនអ្នកទស្សនា និង គោរពស្រលាញ់ច្រើនបំផុត។

CBS ក៏ជាអ្នកឧបត្ថម្ភដ៏មានមោទកភាព និងជាដៃគូរបស់មូលនិធិកុមារកម្ពុជា (CCF), អង្គការ ISF Cambodia និងអង្គការសប្បុរសធម៌ផ្សេងៗនៃគ្រប់សាសនា លើកកម្ពស់ការគាំទ្រ និងសិទ្ធិអំណាច ដើម្បីផ្លាស់ប្តូរជីវិតរបស់កុមារ និងគ្រួសារក្រខ្សត់នៅកម្ពុជា តាមរយៈការផ្តល់នូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ការថែទាំសុខភាព និងឱកាសនានា៕

អត្ថបទដែលជាប់ទាក់ទង