**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ខ្លាធំមិនបង្កឱ្យមានការព្រួយបារម្ភ ចំពោះការរស់នៅរបស់សហគមន៍ និងថែមទាំងជួយដល់បរិស្ថានស្អាត

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការនាំយកខ្លាធំឬខ្លាដំបងមកកម្ពុជា មិនបង្កឱ្យមានការព្រួយបារម្ភ ចំពោះការរស់នៅរបស់សហគមន៍នោះទេ។ វត្តមានខ្លាធំនឹងជួយដល់បរិស្ថានស្អាត ជួយពង្រឹងសុវត្ថភាពប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ និងការរស់នៅដោយចីរភាពថែមទៀត។

ការលើកឡើងរបស់ឯកឧត្តម ខ្វៃ អាទិត្យា បានធ្វើឡើងនាថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីមានការលើកឡើង ពីការព្រួយបារម្ភចំពោះការនាំយកខ្លាធំមកកម្ពុជា ក្រោមកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលឥណ្ឌា ដែលបានកណត់ថា នាំខ្លាធំចំនួន៤ក្បាល (ញី៣ក្បាល) មកកម្ពុជា ក្នុងជំហានទី១ នាចុងឆ្នាំនេះ។

ឯកឧត្តម ខ្វៃ អាទិត្យា បានស្នើសុំឱ្យសាធារណជនមេត្តាកុំមានការព្រួយបារម្ភចំពោះវត្តមានខ្លាធំ។ ខ្លាធំធ្លាប់មានប្រវត្តិរស់នៅកម្ពុជា ហើយទើបតែបាត់ដានក្នុងឆ្នាំ២០០៧ កន្លងមកនេះ។ វត្តមានសត្វខ្លាធំនៅក្នុងតំបន់ការពារធម្មជាតិ នឹងជួយធ្វើឱ្យប្រព័ន្ធអេកូឡូស៊ី ព្រៃឈើ និងសត្វព្រៃមានតុល្យភាព និងល្អប្រសើរផងដែរ លើសពីនេះគឺបានឆ្លុះបញ្ចាំងអំពីការខិតខំប្រែងរបស់កម្ពុជាក្នុងការអភិរក្សសម្បត្តិធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ផែនការស្តារសត្វខ្លាធំរបស់កម្ពុជា បានរៀបចំរួចជាស្រេច ដែលរួមចំណែកផ្តល់ប្រយោជន៍ថែមទៀតដល់ព្រៃឈើ សត្វព្រៃ ជីៈចម្រុះ និងទីជម្រកសត្វព្រៃប្រកបដោយនិរន្តរភាព និងអត្ថប្រយោជន៍ផ្សេងៗទៀតនោះ គឺសត្វខ្លាធំអាចបង្កើនចំណូលថវិកាដល់សហគមន៍មូលដ្ឋាន តាមរយៈទេសចរណ៍ទស្សនាសត្វខ្លា។

សូមបញ្ជាក់ថា កន្លងមកនេះ ក្រសួងបរិស្ថាន បានបង្កើតក្រុមការងារបច្ចេកទេសសម្រាប់ស្តារសត្វខ្លាធំឡើងវិញ, បានកសាងសមត្ថភាពមន្ត្រីជំនាញ និងមន្ត្រីអនុវត្តច្បាប់ ចំនួន២០៦នាក់, បានរៀបចំផែនការសកម្មភាពស្តារសត្វខ្លាធំ បានរួចរាល់និងច្បាស់លាស់, បានធ្វើការសិក្សាលើទីជម្រក រួមទាំងរំពាសត្វខ្លាធំ ក្នុងតំបន់ការពារធម្មជាតិទាំង៦ នៃតំបន់ជួរភ្នំក្រវាញ ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ១៧,៤៣៤គីឡូម៉ែត្រការ៉េ។

ក្រុមការងារជំនាញ បានកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជា៖ ស្ថានីយស្តារសត្វខ្លាធំ ត្រៀមរំពា (ឈ្លូស ប្រើស ជ្រូកព្រៃ) ដើម្បីបន្សាំនឹងលក្ខខណ្ឌទីជម្រកមុនពេលលែងចូលព្រៃធម្មជាតិ, រៀបចំមណ្ឌលតាមដានសត្វខ្លាធំ ដែលមានតួនាទី ដែលប្រយោជន៍ឱ្យដឹងពីដំណើររប់សត្វខ្លានៅក្នុងព្រៃ ព្រោះនៅពេលខ្លាធំមកដល់យើងនឹងដោះលែងចូលក្នុងព្រៃ និងត្រូវបានបំពាក់ប្រព័ន្ធតាមដាន (GPS) ដើម្បីតាមដានការចល័តរបស់សត្វខ្លាធំ ២៤ម៉ោង លើ២៤ម៉ោង។ ដូច្នេះ នៅពេលសត្វខ្លាធំចល័តដល់កន្លែងណាមួយក្រុមការងារជំនាញនឹងអាចដឹងច្បាស់ពីដំណើររបស់ពួកវា។

លើសពីនេះ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងដៃគូដទៃទៀត រួមជាមួយអាជ្ញាធរមូលដ្ឋាន ខិតខំបន្តផ្សព្វផ្សាយទៅដល់សហគមន៍មូលដ្ឋាន ពីចំណេះដឹងទូទៅរបស់សត្វខ្លាធំ ក៏ដូចជាពង្រឹងការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ដែលជួយឱ្យអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន មានការកើនឡើងថែមទៀត។

ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀប ចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ នៃតំបន់ជួរភ្នំក្រវាញ ក្នុងខេត្តកោះកុង ដោយបានកសាងហេដ្ឋារចនាសម្ព័ន្ធ មានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃឧទ្យានជាតិជួរភ្នំក្រវាញ។

បើតាមកញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡេត ស្ថាបនិក និងជានាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance) បានបញ្ជាក់ថា ជាធម្មជាតិសត្វខ្លា ជាអ្នកប្រមាញ់រកចំណីដោយខ្លួនឯង គឺមិនឃើញមានការប៉ះពាល់ដល់របាយសត្វព្រៃនោះទេ ប៉ុន្តែហេតុផលតែមួយគត់ ដែលធ្វើឱ្យប៉ះពាល់ដល់របាយសត្វព្រៃ និងធ្វើឱ្យសត្វខ្លាធំដាច់ពូជពីកម្ពុជា គឺការបរបាញ់ដោយខុសច្បាប់ និងការដាក់អន្ទាក់។ ដូច្នេះតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន រដ្ឋាភិបាលឥណ្ឌា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កំពុងតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ លើបញ្ហាមួយនេះ ដោយកំពុងអនុវត្តយ៉ាងតឹងរឹង ចំពោះការអនុវត្តច្បាប់ដល់ជនល្មើស ដែលលួចបរបាញ់និងសត្វព្រៃជាដើម ៕

អត្ថបទដែលជាប់ទាក់ទង