ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅខេត្តកំពត

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងជាប្រធានគណៈប្រតិភូជាតិ និងអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តកំពត ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅសាលប្រជុំសាលាខេត្តកំពត ៕

