ឯកឧត្តម ហួត ហាក់ ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារផែនទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់ផែនទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ ដើម្បីស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងលើកទិសដៅការងារ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងនាយករងខុទ្ទកាល័យ នៅទីស្តីការក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤៕

