**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

ស្រុកសៀមបូក ជាស្រុកទី១ របស់ខេត្តស្ទឹងត្រែង ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការជាស្រុក បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ភ្នំពេញ៖ ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសទទួលស្គាល់ជាផ្លូវការស្រុកសៀមបូក ជាស្រុកទី១ របស់ខេត្តស្ទឹងត្រែង ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ( ODF )។

ពិធីប្រកាសនេះដែរ មានការចូលរួមពីលោក ធូ ចាន់ពៅ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឱ្យឯកឧត្តមអភិបាលខេត្ត និង លោក សួង ហ៊ី អភិបាលស្រុកសៀមបូក ព្រមទាំង លោក លោកស្រី តំណាងអង្គការដៃគូសហការ មន្ត្រីរាជការ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ផងដែរ។

បន្ទាប់ពីតំណាងអង្គការភ្លែអន្តរជាតិកម្ពុជាប្រចាំខេត្តស្ទឹងត្រែង និង អង្គការវឌ្ឍនភាព បានធ្វើរបាយការសង្ខេបរួចមក លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង បានមានប្រសាសន៍បញ្ជាក់ថា÷ សម្រាប់ ការងារអនាម័យជនបទ ស្រុកសៀមបូក មានចំនួនខ្នងផ្ទះសរុបចំនួន3,336 ខ្នងផ្ទះមានបង្កន់ប្រើប្រាស់ផ្ទាល់ខ្លួន ចំនួន3,081 និងខ្នងផ្ទះប្រើប្រាស់បង្គន់រួមមានចំនួន255ខ្នង សរុបជារួមខ្នងផ្ទះដែលមានបង្គន់ប្រើ ប្រាស់ក្នុងស្រុកចំនួន3,336 ស្មើនិង100% (សម្រាប់តែភូមិរដ្ឋបាល )។ក្នុងនោះលោកបានបន្ថែម គិតមកដល់ត្រីមាសទី១ ក្នុងឆ្នាំ២០២៤ នេះអត្រាគ្របដណ្តប់ទឹកជនបទ ក្នុងខេត្តស្ទឹងត្រែង សម្រេចបានជាលទ្ធផល៨៥% ។ សម្រាប់ស្រុកសៀមបូក មានអត្រាគ្របដណ្តប់ទឹកស្អាតជាមូលដ្ឋាន ចំនួន៨៦.៨១%។

មានប្រសាសន៍ក្នុងអង្គពិធី លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានឲ្យដឹងថា ÷ ការរៀបចំពិធីអបអរសាទរប្រកាសទទួលស្គាល់ជាផ្លូវការស្រុកសៀមបូកបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលODFនាពេលនេះ ជាសារមួយ ដើម្បីជំរុញស្មារតី និងការទទួលខុស
ត្រូវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្រុក/ក្រុង ឃុំ/ សង្កាត់ ភូមិ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ដែលមិនទាន់បានទទួលការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅឡើយ ត្រូវបន្តរួមសហការនិង ខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះ ឲ្យសកម្មបន្ថែមទៀត ដើម្បីឈានទៅសម្រេចបានជា ស្រុក ក្រុង ឃុំ សង្កាត់ និងភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងសម្រេចបានជាខេត្តបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាលODF នៅឆ្នាំ២០២៥នាពេលដ៍ខ្លីខាងមុខនេះ។

លោកអភិបាលរងខេត្ត បានបន្តថា រដ្ឋបាលខេត្ត ទទួលបានលទ្ធផលក្នុងពេលនេះ គឺបានមកពីការចូលរួមចំណែកយ៉ាងសកម្មពី គ្រប់តួអង្គពាក់ព័ន្ធដ៍សំខាន់ៗរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត ក្រុមការងារ បច្ចេកទេសវិស័យទឹកស្អាតនិងអនាម័យជនបទ (PWG) មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការវឌ្ឍនភាព និងអង្គការដៃគូរអភិវឌ្ឍន៍នានា ព្រម ទាំងវិស័យឯកជន ដែលបានចូលរួមឧបត្ថម្ភ គាំទ្រទាំងបច្ចេកទេស សម្ភារៈ និងថវិកា ដើម្បីដំណើរ ការ ការងារទឹកស្អាតនិងអនាម័យជនបទ ជាពិសេសមានការចូលរួមពីប្រជាជននៅមូលដ្ឋាន ដែលជាអ្នកអនុវត្តសកម្មភាពនេះផ្ទាល់។

ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា៖ ការសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលគឺ ជាសមិទ្ធផលដ៏ធំមួយរួចទៅហើយ ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលយើងត្រូវធ្វើ។ យើងត្រូវធានាថាគ្រួសារទាំងអស់ មានបង្គន់អនាម័យ និងប្រើប្រាស់ បង្គន់អនាម័យគ្រប់គ្នាដើម្បីសម្រេចបាននូវការទទួលបានសេវាអនាម័យកម្រិតមូលដ្ឋានជាសកល និងរក្សាបាន និរន្តភាពនៃសេវាអនាម័យ។

ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា នៅមានបញ្ហាប្រឈមសំខាន់មួយទៀត គឺការរក្សាឱ្យមាននិរន្តភាពនូវស្ថានភាពការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ហើយត្រូវធានាថាបរិក្ខាទឹកស្អាត និងអនាម័យទាំងអស់មានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។ ទាំងនេះតម្រូវឱ្យមានភាពជាអ្នកដឹកនាំក្នុងតំបន់ ព្រមទាំងសមត្ថភាព បច្ចេកវិទ្យា និងគំនិតផ្តួចផ្តើមថ្មីៗក៏ដូចជា សកម្មភាពរួមគ្នាក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង