ឯកឧត្តម ហួត ហាក់ ជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងស្រុកស្ទឹងត្រង់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតក្នុងស្រុកស្ទឹងត្រង់ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤ ដែលមកដល់នាពេលខាងមុខ។
ពិធីនាឱកាសនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈកម្មាធិការគណបក្សស្រុកស្ទឹងត្រង់ អនុប្រធានគណៈកម្មាធិការគណបក្សស្រុកស្ទឹងត្រង់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ ក្នុងស្រុកស្ទឹងត្រង់ ក្រុមប្រឹក្សាស្រុក និងសមាជិកអង្គបោះឆ្នោត ព្រមទាំងសមាជិក សមាជិកា សរុបចំនួន ១២៥នាក់ នៅទីស្នាក់ការគណបក្សស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៕
