និយ័តករមូលបត្រកម្ពុជា នាំយកថវិកាចំនួន ៨,១៦៨,០០០ រៀល ដែលជាការបរិច្ចាគពីថ្នាក់ដឹកនាំ និងមន្ត្រីនៃ ន.ម.ក. ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្នុងស្មារតី “ខ្មែរជួយខ្មែរ”និង “ដើម្បីភាពញញឹមនៃកុមារកម្ពុជា” លោកជំទាវ សុខ សុគន្ធជីវី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងសហការីតំណាងនៃន.ម.ក.បាននាំយកថវិកាចំនួន ៨,១៦៨,០០០ រៀល ដែលទទួលបានពីការចូលរួមចំណែកបរិច្ចាគនូវថវិកាផ្ទាល់របស់ ឯកឧត្តមប្រតិភូ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងកញ្ញា ជាថ្នាក់ដឹកនាំ និងសហការីនៃ ន.ម.ក. ទាំងអស់ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅមន្ទីពេទ្យគន្ធបុប្ផា (វត្តភ្នំ) ក្នុងគោលបំណងចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា និងចូលរួមជួយទ្រទ្រង់រក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាជួយទ្រទ្រង់តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។