សាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចផ្តន្ទាទោស ជនសង្ស័យករណីជួញដូរ និងរក្សាទុកដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែកក្កដា

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ អ្នក នាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌលេខ ៤៧៨ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ មានជនជាប់ចោទឈ្មោះ ទី រ៉ូត ភេទប្រុស ឈ្មោះ ទី វន្នី ហៅអាប្រាំបី ភេទប្រុស ឈ្មោះ ណាត សៅនីត ភេទប្រុស ឈ្មោះ ហង់ សុផល ហៅគួយ ភេទប្រុស ឈ្មោះ សួង បុរី ហៅម៉ៅ ភេទប្រុស និងឈ្មោះ សុខ ញ៉ាញ់ ភេទប្រុស ត្រូវបាន ចោទប្រកាន់ ពី បទល្មើស ជួញដូរ និងរក្សាទុកដោយ ខុស ច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ វត្ថុតាង គ្រឿងញៀន ទម្ងន់ប្រមាណ ៤គីឡូក្រាម ត្រូវបានរឹបអូស ។
ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលា ដំបូង ខេត្តត្បូងឃ្មុំ សម្រេច ផ្តន្ទាទោស ឈ្មោះ ទី រ៉ូត ភេទប្រុស ឈ្មោះ ទី វន្នី ហៅអាប្រាំបី ភេទប្រុស ឈ្មោះ ណាត សៅនីត ភេទប្រុស ឈ្មោះ ហង់ សុផល ហៅគួយ ភេទប្រុស ដាក់ពន្ធនាគារ ៣០ឆ្នាំ ពិន័យប្រាក់ ៤០លានរៀល ឈ្មោះ សួង បុរី ហៅម៉ៅ ភេទប្រុស ដាក់ពន្ធនាគារ ៣ឆ្នាំ និងឈ្មោះ សុខ ញ៉ាញ់ ភេទប្រុស ដាក់ពន្ធនាគារ ៣ឆ្នាំ ៦ខែ ពីបទល្មើសខាងលើ តាមមាត្រា៤០ នៃច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន៕
