**ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារ ជាមួយឧបការីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន**ឆៀកចល័តនៅខេត្តប៉ៃលិន ស្ទឹងត្រែង កោះកុង កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី១៧ ឧសភា**ក្រុមការងារស្រាវជ្រាវ ប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមជូនដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ**ក្រសួងសុខាភិបាល ចេញលិខិតស្ដីពីការបន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព ជូនដល់មន្ត្រី បុគ្គលិកសុខាភិបាល ដែលបំពេញការងារ ក៏ដូចជាអ្នកជំងឺនិងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល**កម្ពុជារកចំណូលបានជាង ១២៥លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ រយៈពេល៤ខែ**សម្តេចធិបតី ប្រគល់ភារកិច្ចជូនឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា**ព្រឹកនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ**ឯកឧត្តម មាស សោភ័ណ្ឌ បញ្ជាក់លម្អិតអំពីដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល៤ថ្ងៃ**ឯកឧត្តម ប្រាក់ សំអឿន ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវពលរដ្ឋខ្មែរជួយទិញ និងគាំទ្របន្លែផ្លែឈេីក្នុងស្រុក**ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង អញ្ជើញចុះត្រួតពិនិត្យសំណង់ គំរោងសាងសង់អគារភេវរកម្ម រោងដាក់គ្រឿងចក្រ និងពិនិត្យទីលានបាញ់គ្រាប់ពិតនៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ចុះពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**ឯកឧត្តម វ៉ា ថន អញ្ជើញសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅឃុំកោះកោះខ្ញែរ ស្រុកសំបូរ និងបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ**ចិនអំពាវនាវឱ្យមានទំនាក់ទំនងស្ថិរភាពជាមួយកូរ៉េខាងត្បូង ទោះបីជាមានការលំបាកក៏ដោយ**វគ្គបណ្ដុះបណ្ដាលជូនដល់ គធ.ខប គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ស្ដីពីការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ បានបិទបញ្ចប់**ឃាតកម្មកាប់សម្លាប់យុវជនម្នាក់ និងរបួសធ្ងន់ម្នាក់នៅក្រុងបានលុង កម្លាំងអាវុធហត្ថរួមគ្នាតាមចាប់ជនល្មើស២នាក់ ក្រោយធ្វើសកម្មភាពបាន៦ថ្ងៃ**ព្រះករុណព្រះមហាក្សត្រ ចំណាយព្រះកាយប្រមាណ២០ឆ្នាំ ដើម្បីតែបុព្វហេតុសន្តិភាព និងមនុស្សធម៌**មន្រ្តីជំនាញដុតបំផ្លាញចោលសាច់បង្កកខូចគុណភាព ជិត៦០០គីឡូក្រាម នៅខេត្តពោធិ៍សាត់**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១

ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ភ្នំពេញក្រោនក្នុងលទ្ធផល ១-០

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិអូឡាំពិកកកម្ពុជា ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯក នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២៣/២០២៤ បន្ទាប់ពីក្រុមនេះបានយកឈ្នះ ក្រុមបាលទាត់ភ្នំពេញក្រោនក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។

ក្រុមបាលទាត់ភ្នំពេញក្រោនទទួលបានចំណាត់ថ្នាក់ ក្រុមជើងឯករង ខណៈក្រុមការពារតំណែងជើងឯកវិសាខា ទទួលបានចំណាត់ ថ្នាក់លេខ ៣ ចំពោះការប្រកួតជាមួយ ក្រុមបាល់ទាត់បឹងកេត ដោយក្រុមទាំង ២ បានបញ្ចប់ដោយលទ្ធផល ៩០នាទីស្មើគ្នា ០-០។ ឈានចូលដល់វគ្គបាល់ប៉េណាល់ ១១ ម៉ែត្រ កាត់សេចក្ដីវិសាខាបានទទួលបានជ័យជម្នះ ដោយលទ្ធផលបាល់ប៉េណាល់ទី ៤ទល់នឹង ៣ ។

កីឡាករ Marcus Warren Harber បានក្លាយជាវិរបុរស របស់ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ក្រោយពីកីឡាកររូបនេះ បានស៊ុតបំប៉ោងសំណាញ់ក្រុមបាល់ទាត់ភ្នំពេញក្រោន ក៏ជាគ្រាប់បាល់ជ័យជម្នះ របស់ព្រះខ័នរាជស្វាយរៀង ធ្វើបានសម្រេច នៅនាទីទី១០៩ នៃម៉ោងបន្ថែម ១៥ នាទី ២ ដង និងរក្សាលទ្ធផលនេះ ដល់ចប់ការប្រកួត៕

អត្ថបទដែលជាប់ទាក់ទង