**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក


បរទេស៖ បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក។ ជនសង្ស័យរូបនេះ គឺជាមេខ្លោងដ៏ធំដែលកំពុងរងការតាមប្រមាញ់យ៉ាងក្ដៅគគុកពីប្រទេសកំណើត ក្រោមបទចោទប្រកាន់ពីបទដឹកនាំបណ្តាញឆបោកតាមប្រព័ន្ធទូរសព្ទឆ្លងដែន និងក៏ជាឧក្រិដ្ឋជននៅក្នុងបញ្តាញជួញដូរមនុស្សអន្តរជាតិផងដែរ។

យោងតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចជប៉ុន បានបង្ហាញថា លោក សាសាគី គឺជាមេខ្លោងគន្លឹះដ៏មានឥទ្ធិពល ដែលបានបញ្ជាលើប្រតិបត្តិការឆបោកឆ្លងកាត់ប្រទេសជាច្រើន ដោយបានបោកប្រាស់ជនរងគ្រោះនៅក្នុងប្រទេសជប៉ុន និងបង្កឱ្យមានការខាតបង់ទឹកប្រាក់រហូតដល់ទៅរាប់ពាន់លានយេនឯណោះ។ លើសពីនេះ ក្រុមអ្នកស៊ើបអង្កេតជប៉ុន ក៏បានរកឃើញតម្រុយយ៉ាងច្បាស់លាស់ដែលផ្សារភ្ជាប់បណ្តាញឆបោករបស់មេខ្លោងរូបនេះ ទៅនឹងក្រុមក្មេងទំនើង និងឧក្រិដ្ឋជនឆ្លងដែន ក្នុងការធ្វើសកម្មភាពដឹកជញ្ជូន និងបង្ខិតបង្ខំមនុស្សដោយខុសច្បាប់ ឱ្យទៅធ្វើការនៅក្នុងក្រុម Scammer ទៀតផង។

គួរបញ្ជាក់ថា មេខ្លោងរូបនេះ គឺត្រូវបានតាមប្រមាញ់ក្រោមដីកាចាប់ខ្លួនរបស់តុលាការស្រុកណាហ្គូយ៉ូ Nagoya ប្រទេសជប៉ុន តាំងពីថ្ងៃទី១មេសាមកម៉្លេះ ពីបទចោទប្រកាន់ពាក់ព័ន្ធនឹងអំពើឆបោក។ បច្ចុប្បន្ន ជនសង្ស័យរូបនេះកំពុងស្ថិតក្នុងនីតិវិធីរៀបចំធ្វើបត្យាប័នបញ្ជូនត្រឡប់ទៅកាត់ទោសនៅប្រទេសជប៉ុនវិញ៕

អត្ថបទដែលជាប់ទាក់ទង