**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

កំពង់ចាម៖ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម បានជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមទាំងអស់ ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។

ការជំរុញរបស់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីរួមជាមួយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានអះអាងថា ដើម្បីរក្សា និងពង្រីកភាពឈ្នះរបស់គណបក្សសមាជិក សមាជិកាទាំងអស់ ត្រូវរួមគ្នាធ្វើអំពើល្អដែលជាយុទ្ធសាស្ដ្ររបស់គណបក្ស ក្នុងនោះ ត្រូវផ្ដោតការយកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណៈឲ្យមានគុណភាព និងមានភាពរហ័សរហួន ដោយលុបបំបាត់ភាពអសកម្ម ឥរិយាបថមិនសមរម្យ។ លើសពីនេះ ត្រូវពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងមូលដ្ឋាន។

បើតាមឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន, ក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់ ចាប់ពីថ្នាក់ខេត្ត ដល់ភូមិ ត្រូវចុះមូលដ្ឋានជាប់ជាប្រចាំ ហើយត្រូវយកចិត្តទុកដាក់បំពេញអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ បញ្ចៀសបញ្ហាថ្នាំងថ្នាក់ក្នុងមូលដ្ឋាន ដោះស្រាយអន្ដរាគមន៍ បញ្ហាផ្សេងៗឲ្យបានទាន់ពេលវេលា។ លោកក៏បានសម្ដែងនូវការកោតសរសើរវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រប់ថ្នាក់ ដែលរួមគ្នាបម្រើ និងបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានយ៉ាងច្រើនមកនេះ សមាជិក សមាជិកាទាំងអស់ត្រូវតែជំរុញ និងបង្កើនការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ រូបភាពទាំងអស់ដើម្បីឲ្យប្រជាពលរដ្ឋជ្រួតជ្រាបកាន់តែច្បាស់ និងកាន់តែផ្ដល់នូវជំនឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា តាមរយៈការបន្ដបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្ដដឹកនាំរាជរដ្ឋាភិបាល។

សម្រាប់ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានណែនាំនូវការងារអាទិភាព៤ដំណាក់កាលរួមមាន៖ ដំណាក់កាលទី១៖ ពីបច្ចុប្បន្ន ដល់ថ្ងៃឃោសនា, ដំណាក់កាលទី២៖ យុទ្ធនាការឃោសនាបោះឆ្នោត, ដំណាក់កាលទី៣៖ ថ្ងៃបោះឆ្នោត និងដំណាក់កាលទី៤៖ ក្រោយថ្ងៃបោះឆ្នោត។ ក្នុងនោះត្រូវចង់ចាំការប្ដេជ្ញាចិត្តជាយុទ្ធសាស្ដ្ររបស់គណបក្ស គឺរក្សាតំណែងប្រធានក្រុមប្រឹក្សាគ្រប់ឃុំសង្កាត់ទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង