**ឧត្តមមន្ត្រីអាស៊ានកម្ពុជា-ចិន ពិភាក្សាអំពីការអនុវត្តសកម្មភាពនានា ដើម្បីអបអរសាទរឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនអាស៊ាន-ចិន**ឯកឧត្តម ម៉ៅ ធនិន៖ ខេត្តកំពតសម្រេចបាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋ ទទួលលទ្ធផលគួរឱ្យកត់សម្គាល់ ខណៈ២ថ្ងៃនេះ ចែកបណ្ណកម្មសិទ្ធជូនពលរដ្ឋបានជាង ៨ពាន់ក្បាលដី**កម្ពុជា នាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ជាង ៨ពាន់លានដុល្លារ ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៤នេះ**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី១ ប្រចាំខែឧសភា ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**សម្ដេចធិបតី៖ ឈ្វេងយល់អំពី “ប្រឡាយលេខ ១៥” ដែលអាចនឹងផ្តល់ផ្ទៃដីស្រោចស្រពបានប្រមាណ ១៥ ០០០ហិកតា**កម្ពុជា និងសហភាពអឺរ៉ុប ពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជិតស្និទ្ធ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ**សម្តេចធិបតី អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនផ្នែកអប់រំរបស់អាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អគ្គនាយកសុីម៉ាក់ បន្តនាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ ជូនដល់មន្រ្តីបុគ្គលិក ដែលកំពុងបំពេញប្រតិបត្តិការនៅកងឯកភាពកំចាត់មីនទី៤ និងកងឯកភាពកំចាត់មីនទី៦**អ៊ីស្រាអែល​វាយ​ប្រហារ​ភាគ​ខាង​កើត នៃតំបន់ Rafah ខណៈ​កិច្ច​ចរចា​បទ​ឈប់​បាញ់​បញ្ចប់​ដោយ​គ្មាន​កិច្ច​ព្រម​ព្រៀង**ប្រេង​បាន​កំណត់​សម្រាប់​ការ​កើន​ឡើង​ប្រចាំ​សប្តាហ៍​ជា​សញ្ញា​តម្រូវ​ការ ភូមិសាស្ត្រ​នយោបាយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​វិជ្ជមាន**ជំនួយការផ្ទាល់សម្តេចធិបតី នាំយកសាររំលែកទុក្ខ និងថវិកា ចូលរួមបុណ្យសពឯកឧត្ដម គឹម សៀប ទីប្រឹក្សារាជរដ្ឋាភិបាល**មហិច្ឆតាអាលុយមីញ៉ូមពណ៌បៃតងរបស់ចិន រងគ្រោះដោយសារភ្លៀងធ្លាក់ខុសប្រក្រតី និងការដាច់ចរន្តអគ្គិសនី**ជប៉ុន​ចាប់​ផ្តើម​ប្រមាញ់​ត្រី​បាឡែន​ព្រុយ​ធំៗ**ព្រះរាជអាជ្ញា សម្រេចចោទប្រកាន់គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ពាក់ព័ន្ធករណីរត់ការយកមនុស្សចូលក្របខណ្ឌ**នាយករដ្ឋមន្ត្រីជប៉ុន គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីសក្នុងខែមិថុនា**របាំង​នៅ​ចំណុច​ទេសភាព​ដ៏​ពេញ​និយម​សម្រាប់​ការ​មើល​ភ្នំ Fuji ត្រូវ​បាន​ពន្យារ​ពេល**រាជទាយាទ អារ៉ាប៊ីសាអូឌីត នឹងយាងទៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២០-២៣ ឧសភា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យឯកទេសធ្វើការវះកាត់ ដាក់លលាដ៍ក្បាលត្រឡប់ចូលវិញ ដល់ប្អូនប្រុសពិការដៃម្នាក់**ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក​ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវ ​ក្នុង​ភូមិសាស្ត្រ​ខេត្តក្រចេះ**រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ ILO បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មនឹងលេងធម៌ក្តៅ​​ លើប្រតិបត្តិករណាដែលមិនធ្វើតាមសេចក្តីណែនាំ


ភ្នំពេញ៖​​ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា​​ ដែលហៅកាត់គ.ល.ក. ​​​នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ឈានទៅដល់ការដកហូតអាជ្ញាបណ្ណកាស៊ីណូ​​ ចំពោះប្រតិបត្តិករណាមួយដែលមិនអនុវត្តតាមសេចក្តីណែនាំ។

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា​ នាពេលថ្មីៗនេះ តាមរយៈការចូលរួមសហការយ៉ាងពេញទំហឹងជាមួយគណៈកម្មការចំពោះកិច្ចដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) ក្នុងការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធអនឡាញនៅក្នុងខេត្តព្រះសីហនុ មន្ត្រីជំនាញរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានតាមដានយ៉ាងយកចិត្តទុកដាក់លើកិច្ចការនេះពិនិត្យឃើញថា សកម្មភាពអាជីវកម្មល្បែងភ្នាល់មួយចំនួនក៏អាចមាននៅក្នុងកាស៊ីណូដែលទទួលបានអាជ្ញាបណ្ណ ពី គ.ល.ក. ផងដែរ។ ដើម្បីពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមានបានដាក់ចេញនូវសេចក្តីណែនាំរួមមាន៖ទី១. ប្រតិបត្តិករ ឬកម្មសិទ្ធករកាស៊ីណូត្រូវពង្រឹងការអនុវត្តតាមសៀវភៅបន្ទុក និងលក្ខខណ្ឌអាជ្ញាបណ្ណឱ្យបានខ្ជាប់ខ្ជួន។​​ ​​​​ទី២. ត្រូវសហការពេញទំហឹងជាមួយមន្ត្រីជំនាញរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ក្នុងការតាមដាននូវរាល់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) តាមគ្រប់ប្រភេទ គ្រប់រូបភាព និងប្រតិបត្តិការល្បែងភ្នាល់តាមប្រព័ន្ធអនឡាញនៅក្នុងទីតាំងកាស៊ីណូ និងរាយការណ៍ទាន់ពេលជូនមន្ត្រីជំនាញដើម្បីទប់ស្កាត់ចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។​​

រីឯអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ត្រូវចាត់មន្ត្រីជំនាញបន្តចុះតាមដាន និងត្រួតពិនិត្យជាប់ជាប្រចាំលើការអនុវត្តដូចមានក្នុងចំណុច១ និងចំណុច២ខាងលើរបស់ប្រតិបត្តិករ ឬកម្មសិទ្ធិករកាស៊ីណូ។ ក្នុងករណីពិនិត្យឃើញប្រតិបត្តិករ ឬកម្មសិទ្ធិករកាស៊ីណូមិនអនុវត្តតាមសេចក្តីណែនាំនេះត្រូវចាត់វិធានការរដ្ឋបាល និងឈានទៅដល់ការដកហូត អាជ្ញាបណ្ណកាស៊ីណូ ព្រមទាំងផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន។ សូមជម្រាបថា​ ការពង្រឹងយន្តការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) តាមគ្រប់ប្រភេទ និងគ្រប់រូបភាពក្នុងទីតាំងកាស៊ីណូនេះធ្វើទ្បើងយោងទៅតាមព្រះរាជក្រមលេខ នស/រកម/១១២០/០៣១ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ៕

អត្ថបទដែលជាប់ទាក់ទង