**មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ អញ្ជើញបិទវគ្គហ្វឹកហ្វឺនពង្រឹងកាយកីឡា នៃកងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនបំប៉នអាវុធគាំទ្រ**នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមកពីភ្នំពេញ និងខេត្តព្រៃវែងជាង៤០០នាក់ នៅទីតាំងវិមានឈ្នះ ឈ្នះ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយលេខ១៥ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ**មិត្តភាពរវាងកម្ពុជា-រុស្ស៊ី នឹងត្រូវបានបន្តពូនជ្រំ**រដ្ឋបាលខេត្តមណ្ឌលគិរី ជូនដំណឹង ពី​ការពិនិត្យ និងព្យាបាល ភ្នែកដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្ត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ លទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**មូលនិធិជាតិជំនួយសង្គម បដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភកម្មវិធីជំនួយសង្គម និងស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវ ចាត់វិធានការតាមច្បាប់ លើជនខិលខូច ដែលបានផ្សាយព័ត៌មានមិនពិតនេះ**អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន ប្រកាសជ្រើសរើសទីប្រឹក្សាជាតិចំនួន ៨រូប**កាតា ប្ដេជ្ញាពង្រីកទំនាក់ទំនង ជាមួយកម្ពុជា ពិសេសលើវិស័យសន្តិសុខស្បៀង ដោយសារថាកម្ពុជាជាប្រទេសផលិតស្បៀង**ក្រសួងសាធារណការ នឹងចាត់វិធានការតាមផ្លូវច្បាប់ដល់ជន ឬក្រុមហ៊ុនណា ដែលប្រកាសថាខ្លួន ទទួលបានគម្រោងសាងសង់ផ្លូវជាតិលេខ៦៧ ដោយមិនមានការដេញថ្លៃ**ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ**ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ត្រៀមលក្ខណៈរៀបចំពិធីបុណ្យវិសាខបូជា ដែលនឹងប្រារព្ធឡើងនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រី គង់ យ៉ាន មានជំងឺភ្នែកទ្បើងបាយ**អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ស្នើឱ្យគ្រប់ក្រុង ស្រុកទាំងអស់ បន្តយកចិត្តទុកដាក់បំផុសការដាំដើមឈើ តាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀន**ប្រធានព្រឹទ្ធសភា៖ កម្ពុជាមានគោលការណ៍ ពិសេសអនុញ្ញាតឱ្យក្រុមហ៊ុនបរទេស ប្រមូលទិញស្រូវ ស្តុកទុកក្នុងឃ្លាំង បើករោងចក្រកិនស្រូវ ឬក៏កែច្នៃ វេចខ្ចប់**បុរសជនជាតិចិន ២នាក់ ដែលមានសញ្ជាតិខ្មែរ ពាក់ព័ន្ធករណីលាងលុយកខ្វក់ជាង ៣ពាន់លានដុល្លារសិង្ហបុរី ត្រូវបញ្ចូនមកកម្ពុជា**អាជ្ញាធរជាតិអប្សរា និងសាលាស្រុកបន្ទាយស្រី បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានប្រសិទ្ធភាព**ការផ្លាស់ប្តូររបស់ទួរគី ក្នុងការកាត់បន្ថយពាណិជ្ជកម្មជាមួយអ៊ីស្រាអែល គឺជាផលប៉ះពាល់ថ្មីចំពោះទំនាក់ទំនងដ៏តានតឹង**ភ្ញៀវ​ទេសចរ​ទៅ​ម៉ាកាវ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ពលកម្ម​មាន​លើស​ពី ៦០​ម៉ឺន​នាក់

ឧត្តមសេនីយ៍ឯក​ ច័ន្ទ​ សុភត្រ្តា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ ច័ន្ទ​ សុភត្រ្តា​ រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត ។

គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ។

ព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺសម្រាប់បម្រើផល ប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ។

ខ្ញុំ សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរ សួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង