**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

តុលាការខេត្តកំពត សម្រេចបង្កកប្រាក់ក្នុងធនាគារជិត១០០គណនី និងបង្កកទ្រព្យសម្បត្តិជិត ២០០០ក្បាលដី របស់ក្រុមហ៊ុន ជា សារ៉ន

ភ្នំពេញ៖ សាលាដំបូងខេត្តកំពត បានសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដោយបានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៩៥គណនី និងសម្រេចបង្កកអចលនវត្ថុ (ដី) ចំនួន ១,៧៩១ក្បាលដី។

យោងតាមរយៈសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានឱ្យដឹងថា បានស្ដាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ៥,៦៨០នាក់ និងសាក្សីជាអាជ្ញាធរចំនួន ២៤៩នាក់។ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ១០នាក់, បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន ៩នាក់ ប៉ុន្តែ មកដល់ពេលនេះមិនទាន់ចាប់ខ្លួនបាននៅឡើយទេ និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ៤០នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ១០នាក់ ដោយកំណត់ឱ្យចូលខ្លួនគិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ព្រទាំមបានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនពាក់ព័ន្ធផ្សេងទៀត និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទដើម្បីចាត់ការតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពត សូមបញ្ជាក់ជូនថា សាលាដំបូងខេត្តកំពត កំពុងចាត់ការហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក របស់ជនត្រូវចោទឈ្មោះ ជា សារិន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។

លទ្ធផលនៃកិច្ចស៊ើបសួរកន្លងមក ចៅក្រមស៊ើបសួរ ជាមួយនឹងក្រឡាបញ្ជី បានទៅស្តាប់ចម្លើយ និងធ្វើកំណត់ហេតុស្ដីពីការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីចំពោះមុខចៅក្រមស៊ើបសួរលើជនរងគ្រោះទាំង ៩ក្រុង-ស្រុកនៃខេត្តកំពត ដល់មូលដ្ឋាន និងការស្តាប់ចម្លើយរបស់ជនរងគ្រោះដែលនៅក្រៅខេត្តកំពត (សរុបចំនួន ៥,៦៨០នាក់រួចរាល់) និងសាកសួរសាក្សីជាអាជ្ញាធរ (សរុបចំនួន ២៤៩នាក់រួចរាល់) ដែលជាហេតុផលនាំឱ្យត្រូវការពេលវេលាសមរម្យក្នុងការស៊ើបសួរ។

ដោយសារតែសំណុំរឿងនេះមានភាពស្មុគស្មាញ មានជនជាប់ទាក់ទិន និងមានជនរងគ្រោះច្រើននាក់ ហេតុនេះតុលាការត្រូវធ្វើការស៊ើបសួរទៅលើបុគ្គលដែលមានការពាក់ព័ន្ធ ហើយនឹងកំពុងតែបន្តចំណាត់ការលើអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងរកការពិត ដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង