**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញបើកសិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជែនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)។

ក្នុងនាមសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតផ្ទាល់ បានមានប្រសាសន៍ថា «សិក្ខាសាលា ស្តីពីវិស័យទឹក នៅកម្ពុជា» ក្រោម ប្រធានបទ «ការផ្តល់យោបល់អំពីចក្ខុវិស័យទឹក ថ្នាក់ជាតិ សម្រាប់ និរន្តរភាព និង វិបុលភាព រួម រវាងកម្ពុជានិងក្រុមប្រឹក្សា ទឹកអាស៊ី ក្នុង បរិបទ នៃវិបត្តិអាកាសធាតុ» ដែល ក្រុមប្រឹក្សាទឹកអាស៊ី (Asia Water Council-AWC) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute-AVI) បានផ្តួចផ្តើម និងសហការ រៀបចំ នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្តថា បច្ចុប្បន្នការប្រែប្រួល អាកាសធាតុ គឺជាបញ្ហាប្រឈម សកល ដែលបង្កឡើង ដោយកត្តាសំខាន់ៗដូចជា ការកើនឡើង នៃ ឧស្ម័ន ផ្ទះកញ្ចក់ ការប្រើប្រាស់ចំហេះ ប្រេងឥន្ធនៈ ការកើនឡើង នៃចំនួនប្រជាជនពិភពលោក និង ការរេច រឹល នៃគម្របព្រៃឈើពិភពលោកជាដើម។ វិបត្តិអាកាសធាតុ បានក្លាយជាប្រធានបទសកល ដែលទាមទារ ឱ្យមានការ ចូលរួម ដោះស្រាយរួមគ្នាពីគ្រប់ភាគីពាក់ព័ ន្ធទាំងអស់ ទាំងប្រទេសតូច ទាំង ប្រទេស ធំ ទាំ ងកម្រិតរដ្ឋាភិបាល វិស័យឯកជន និង អង្គការសង្គមស៊ីវិល។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ រដ្ឋសភា បានមានប្រសាសន៍ទៀតថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ បានរងផល ប៉ះពាល់ដោយផ្ទាល់ពី ការប្រែប្រួលអាកាសធាតុ ស្របពេលដែល ចំនួនប្រជាជន និងទីក្រុង បានកើនឡើង ជាបន្តបន្ទាប់ ហើយបញ្ហាទឹក ក៏បានក្លាយជាបញ្ហា ប្រឈមភ្ជាប់ទៅនឹង ការរីកចម្រើន នៃទីក្រុង ដែលទាមទារ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បី ឆ្លើយ តប ទៅនឹង តម្រូវ ការរបស់ប្រជាជនទាំងនៅ ទីប្រជុំជននិងជនបទ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល កម្ពុជាតាំងពីមុនរហូតមក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការ លើកកម្ពស់ ជីវភាព និង សុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ក្រោមដំបូល នៃសន្តិភាព និងតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពកម្ពុជា ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បានបន្តដឹកនាំ អភិវឌ្ឍកម្ពុជា ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ និង ច្បាស់លាស់ ដោយបានបន្តកំណត់យកវិស័យ «ទឹក» ជាអាទិភាពគន្លឹះមួយក្នុងចំណោម អាទិភាពគន្លឹះទាំង៥ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបង្ហាញក្ដីសង្ឃឹមថា សិក្ខាសាលានាថ្ងៃនេះ នឹង ក្លាយជាវេទិកាពិភាក្សា ផ្លាស់ប្តូរយោបល់ និង បទពិសោធន៍ អំពីស្ថានភាពជាក់ស្តែង និងចក្ខុវិស័យនៃវិស័យ ទឹក នៅកម្ពុជា ហើយក៏នឹងឈ្វេងយល់បន្ថែម អំពីបញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីជំរុញការ អនុវត្តគម្រោង ពាក់ព័ន្ធនឹងវិស័យទឹកទៅ តាមស្ថានភាពតម្រូវការ ជាក់ស្តែង។ ទន្ទឹមនឹងនេះ អង្គសិក្ខាសាលា អាចពិចារណា ដាក់ចេញ អនុសាសន៍ ឬបង្កើត ផែនទីចង្អុល ផ្លូវ (roadmap) មួយ សម្រាប់ ការអភិវឌ្ឍ វិស័យទឹកនៅកម្ពុជា ដោយផ្អែកលើធាតុចូលសំខាន់ៗ ដែលទទួលបានពីអង្គសិក្ខាសាលានេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋសភាកម្ពុជា នឹង បន្តសម្របសម្រួលពង្រឹង កិច្ចសហ ប្រតិបត្តិការក្នុងស្មារតី នៃវិបុលភាព និងការប្រើប្រាស់ ទឹកប្រកបដោយ សន្តិវិធី ដើម្បី បង្កើន តម្លៃនៃ កិច្ចសហប្រតិបត្តិការ អន្តរជាតិ និងភាពជាដៃគូ អន្តរជាតិ សំដៅបង្កើត សុខុមាលភាព ទឹក ការគ្រប់ គ្រង ទឹកប្រកបដោយចីរភាព សកម្មភាពទឹកទាក់ទងនឹង អាកាសធាតុនៅប្រទេសកម្ពុជា និងតំបន់ អាស៊ី តាមយន្តការនៃកិច្ចសហប្រតិបត្តិការសភានិងសភា។

សូមជម្រាបថា អង្គសិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា ដែលបានរៀបចំឡើងនាឱកាសនេះ មានការអញ្ជើញចូលរួមពីតំណាងមកពី រដ្ឋសភា ក្រសួង រៀបចំ ដែនដី នគរូបនីកម្ម និងសំណង់ ក្រសួង ធនធានទឹក និង ឧតុនិយម ក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ក្រសួង សាធារណការ និងដឹកជញ្ជូន ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋាករ ទឹកស្វយ័តក្រុង ភ្នំពេញ រដ្ឋបាលរាជធានី-ខេត្ត និង វិទ្យាស្ថាន ចក្ខុវិស័យអាស៊ី ក្រុមប្រឹក្សា ទឹកអាស៊ី, សាជីវកម្ម ធនធានទឹកកូរ៉េ (K-water), ស្ថានទូត កូរ៉េប្រចាំ កម្ពុជា, អង្គការ KOICA, និងធនាគារ KEXIM៕

អត្ថបទដែលជាប់ទាក់ទង