**សម្តេចធិបតី៖ កម្ពុជានៅពឹងគេដកដង្ហើម ព្រោះកំពង់ផែយើងនៅរាក់ ដូច្នេះយើងត្រូវធ្វើផែទឹកជ្រៅ ដើម្បីក៉ំពឹងដង្ហើមគេដក**អាជ្ញាធរខេត្តស្ទឹងត្រែងស្ថាបនាច្រាំងទន្លេទន្លេសេកុងសម្រេចលទ្ធផលបាន៧០ភាគរយហើយ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ក្រោយថ្ងៃរំដោះ៧មករា កម្ពុជាបានប្រារព្ធទិវាពលកម្មអន្តរជាតិ ០១ ឧសភា ជារៀងរាល់ឆ្នាំ និងបានកំណត់ជាថ្ងៃឈប់សម្រាកទូទាំងប្រទេស**សម្តេចធិបតី៖ កម្ពុជា នឹងយកកំពង់ផែខេត្ដព្រះសីហនុ គឺជាកំពង់ផែដ៏ធំបំផុតនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្តល់អនុសាសន៍០៩ចំណុចសំខាន់ៗ ដើម្បីរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ**សម្តេចធិបតី៖ ថ្ងៃណាបើក្តៅខ្លាំងលើសពី៤០អង្សា សិស្សអាចឈប់សម្រាកបានដើម្បីសុវត្ថិភាព**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១ ខែឧសភា**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងបង្កើនថវិកាវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ**កម្ពុជា ប្តេជ្ញាចិត្តប្រកបដោយមហិច្ចតាចំពោះការចូលរួមយ៉ាងសកម្មដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនេះ**ក្រសួងបរិស្ថាន បានបង្ហាញពីឥរិយាបថវិជ្ជមានរបស់ប្រជាជនកម្ពុជាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បន្តដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពសេវាលិខិតឆ្លងដែន Online**ឯកឧត្តម កៅ ខុនដារ៉ា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពី «ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨»**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញបើកកិច្ចប្រជុំត្រៀមលើកទី៣ នៃក្រុមការងារត្រៀមរៀបចំសម្រាប់សន្និបាតស្តង់ដាទូរគមនាគមន៍ពិភពលោកឆ្នាំ២០២៤**រដ្ឋមន្ត្រីព័ត៌មាន៖ ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ដោយក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុបចំនួន ៣៤១នាក់ មានមនុស្សចំនួន ៧៩,៨% បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ**ក្រសួងព័ត៌មាន ប្រកាសព័ត៌មាន ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា»**និយ័តករមូលបត្រកម្ពុជា ជូនដំណឹងស្តីពីការទទួលចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យមូលបត្រ លើកទី២៨**បណ្ឌិត អ៊ាង សុផល្លែត៖ ក្នុងរយៈពេលជាង៨ខែកន្លងមកនេះ ក្រសួងបរិស្ថាន បានដាក់ឱ្យអនុវត្តន៍យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានមុំបីសំខាន់គឺ៖ ភាពស្អាត ភាពបៃតង និងចីរភាព**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ លោកនាយការិយាល័យសុខាភិបាល ដែលបានវះកាត់ក្រួសក្នុងប្រម៉ាត់**ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យស្ដីពីបែបបទ និងនីតិវិធីនៃការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបប្រជុំលក្ខណៈចង្អៀតជាមួយថ្នាក់ដឹកនាំក្រសួងចំនួនពីរស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍លើបញ្ហាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ

ទីតាំងរូបសំណាកសេះសមុទ្របាញ់ទឹកនៅកំពត ក្លាយជាកន្លែងពេញនិយម សម្រាប់ភ្ញៀវទេសចរចូលលេងកម្សាន្ត

ភ្នំពេញ៖ ទោះបីមិនទាន់បានសម្ពោធជាផ្លូវការក្តី ទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក គឺជាគោលដៅចម្បងរបស់ភ្ញៀវដែលធ្វើដំណើរឆ្ពោះមកកម្សាន្តក្នុងក្រុងកំពត។ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទីលានរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ស្ថិតនៅលំដាប់ទី១ ខណ:ដែលបរិវេណតំបន់ត្រជាក់រង្វង់មូលទុរេន ឈរនៅលំដាប់បន្ទាប់ដែលភ្ញៀវពេញនិយម។

លោក គឹម ប៊ុនថន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ក្នុងចំណោមទេសចរជិត ១លាន ៤សែននាក់ដែលបានចូលមកកម្សាន្តនៅខេត្តកំពត នាពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ ក្រុងកំពតទទួលភ្ញៀវបានជាង ១លាន ២សែននាក់។ សម្រាប់ក្រុងកំពតរយ:ពេល ៤ថ្ងៃនោះ គឺភ្ញៀវជិតឆ្ងាយនិយមចូលចិត្តទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ខ្លាំងជាងគេ បន្ទាប់មកបរិវេណតំបន់ត្រជាក់រង្វង់មូលទុរេន ស្ថិតនៅលំដាប់ទី២។

លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា វត្តមានភ្ញៀវកើនឡើងនៅទីតាំងតំបន់ត្រជាក់រង្វង់មូលទុរេន មានតែវេលារសៀលស្របពេលដែលពិធីបាញ់ទឹករាំលេងកម្សាន្តដំណើរការប៉ុណ្ណោះ។ ប៉ុន្តែនៅបរិវេណរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក គឺកុះករទាំងព្រឹក រសៀល និងយប់ គឺមានតាំងពីមុនថ្ងៃចូលឆ្នាំម្ល៉េះ។ ជាទូទៅ ឆ្នាំនេះនៅតាមរមណីយដ្ឋាននានាមិនសូវសម្បូរភ្ញៀវទេសចរនោះទេ ពោលគឺភ្ញៀវហាក់មានការថយចុះ បែរជាកើនឡើងក្នុងក្រុងកំពតទៅវិញ។

សូមបញ្ជាក់ថា តាមរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍គឺរយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកំពតទទួលភ្ញៀវទេសចរបាន ១.៣៩៩.៨៩៧នាក់ ក្នុងនោះភ្ញៀវមកលេងកម្សាន្ត និងថតរូបអនុស្សាវរីយនៅទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ក្រុងកំពត មានចំនួន ១.២៤៥.៤២២នាក់ ចំណែកឯនៅតាមរមណីយដ្ឋាននានាមានចំនួន ១៥៤.៩៥៣នាក់៕

អត្ថបទដែលជាប់ទាក់ទង