**លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់ក្រសួងពាណិជ្ជកម្ម**ប្រជាពលរដ្ឋ ៤០០នាក់ នៅក្នុងឃុំដងទង់ បានទទួលការព្យាបាលជំងឺដោយមិនគិតប្រាក់ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ **រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញជាអធិបតី ក្នុងពិធីបើក “កិច្ចសន្ទនាគោលនយោបាយស្តីពី សុវត្ថិភាពចរាចរណ៍សម្រាប់កុមារ និងក្មេងជំទង់នៅកម្ពុជា”**ការជំរុញឱ្យមានការផ្លាស់ប្តូរពីប្រភេទរថយន្តដឹកទំនិញ ទៅជាប្រភេទរថយន្តដឹកអ្នកដំណើរ សម្រាប់ដឹកកម្មករនិយោជិត នឹងត្រូវបញ្ចប់យ៉ាងយូរនៅឆ្នាំ២០២៧**សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកស្រី ឈឹម ប៉ែននីឡា ដែលជាម្តាយមីងជីដូន​មួយ**ប.ស.ស. បើកវគ្គបណ្ដុះបណ្ដាលលើកដំបូងលើជំនាញពិធីការជាតិ និងអន្ដរជាតិ ដើម្បីបង្កើនសមត្ថភាពមន្ត្រី និងបុគ្គលិករបស់ខ្លួន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា នៅវត្តអង្គតាម៉ិញ ដែលមានអាយុកាល១២៦ឆ្នាំ**ក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណ អង្គភាពសារព័ត៌មានចំនួនពីរ ក្រោយពីម្ចាស់អង្គភាព ប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ**ឯកឧត្តម សួស ប្រាថ្នា ចូលរួមប្រជុំក្រុមការងារអន្តរក្រសួង ស្ដីពីការពិនិត្យពិភាក្សាលើការរៀបចំធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យមន្ទីរ អង្គភាព ខ្សែបណ្ដោយ សម្រាប់អនុវត្តការងារចុះបញ្ជីគម្រោងវិនិយោគក្រោមទុន ៥លានដុល្លា នៅថ្នាក់រាជធានី ខេត្ត**ឯកឧត្តម ចាន់ សុធា ដឹកនាំប្រជុំក្រុមការងារអន្តរក្រសួង ស្ដីពីការពិនិត្យពិភាក្សាលើការរៀបចំធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យមន្ទីរ អង្គភាព ខ្សែបណ្ដោយ សម្រាប់អនុវត្តការងារចុះបញ្ជីគម្រោងវិនិយោគក្រោមទុន ៥លានដុល្លា នៅថ្នាក់រាជធានី ខេត្ត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ការព្យាបាលជំងឺរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ**គណៈប្រតិភូក្រសួងអប់រំកម្ពុជា ធ្វើដំណើរទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសិង្ហបុរី**ថ្ងៃនេះ! ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ចាប់ផ្តើមហើយនៅអគារ KAMPUS ដោយផ្តល់ឱកាសការងារជាង៥ពាន់កន្លែងដល់យុវជន**ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំលើកដំបូង គណៈកម្មការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ**ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន បើកវគ្គផ្សព្វផ្សាយសភាពការណ៍ថ្មី និងឯកសារជំនួយស្មារតី ជូនដល់ នាយទាហាន ពលទាហាន តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប**នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យនាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា លើកទី១**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញចូលរួមបរិច្ចាគឈាម ដើម្បីចូលរួមអបអរ ខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម**ក្រសួងការងារ ដឹកនាំអ្នកសារព័ត៌មានមកពី១០ស្ថាប័នចុះស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧

ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំលំឱនកាយវាចាចិត្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង