**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន និងមនុស្សចាស់ទាំងសុខភាព និងជីវភាព

ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជានិវត្តន៍ជននៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលបានបន្តអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ដោយបន្តជំរុញការអនុវត្តកម្មវិធីអភិវឌ្ឍន៍មនុស្សវ័យចាស់សកម្ម នៅតាមសហគមន៍ និងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារឱ្យបានប្រសើរ។ កិច្ចការទាំងនេះគឺជាការយកចិត្តទុកដាក់ និងលើកកម្ពស់សុខភាពមនុស្សវ័យចាស់។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់បងប្អូនមន្រ្តីទាំងអស់ ជាពិសេស និវត្តន៍ជនដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ការលះបង់ និងឆន្ទៈមោះមុតក្នុងការ បម្រើការងារនាពេលកន្លងមក។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តផែនការយុទ្ធសាស្រ្តសុខាភិបាលក្របខណ្ឌជាតិ ឆ្នាំ២០១៦-២០៣០ ដើម្បីលើកកម្ពស់សេវាថែទាំសុខភាពឱ្យមានគុណភាព សុវត្ថិភាព និងសមធម៌ ជូនប្រជាជនទូទាំងប្រទេស។ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ខ្លាំងលើការផ្តល់សេវាថែទាំសុខភាពបឋមមាន គុណភាព និងប្រសិទ្ធភាពនៅមណ្ឌលសុខភាព និងការចុះផ្តល់សេវាសុខភាពតាមមូលដ្ឋានភូមិ-ឃុំ ក្នុងតំបន់ជនបទនៅគ្រប់កម្រិត។

អគ្គលេខាធិការដ្ឋានរដ្ឋសភា តែងតែរៀបចំកម្មវិធីជួបជុំមន្រ្តីរាជការអគ្គលេខាធិការដ្ឋាន ដែលបានចូលនិវត្តន៍នៅរៀងរាល់មានពិធីបុណ្យជាតិធំៗដូចជាបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌជាដើម។ ឆ្នាំនេះកាន់តែវិសេសវិសាលដែលសម្តេចរដ្ឋសភាធិបតី បានចំណាយពេលដ៏មមាញឹក ទទួលជួបសំណេះសំណាលដោយផ្ទាល់ជាមួយនិវត្តន៍ជន។ ការជួបជុំនេះ គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ការតភ្ជាប់មនោសញ្ចេតនារវាងមន្រ្តីជំនាន់មុន ជាមួយមន្រ្តីរាជការបច្ចុប្បន្នប្រកបដោយសេចក្តីនឹករលឹក ភាពកក់ក្តៅ និងការគិតគូរដល់អតីតមន្រ្តីរាជការដែលធ្លាប់មានគុណបំណាច់ ជាច្រើន ក្នុងការបម្រើអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជាសង្គមជាតិទាំងមូល។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍លើកឡើងថា “ការរៀបចំពិធីជួបជុំគ្នាថ្ងៃនេះ ក៏មិនខុសពីការរៀបចំកម្មវិធីជួបជុំគ្នាកាលពីឆ្នាំកន្លងទៅដែរ គឺក្នុងគោលបំណងបង្កើតនូវឱកាសជួបជុំគ្នាផ្សារភ្ជាប់មនោសញ្ចេតនា ការទទួលស្គាល់គុណតម្លៃ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជុំវិញមហាគ្រួសារមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយឆន្ទៈខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា”។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភានីតិកាលទី៧ផ្តោតលើអភិបាលកិច្ចល្អ ធ្វើការកែទម្រង់ស៊ីជម្រៅ ហ្មត់ចត់ និងធ្វើទំនើបកម្មស្ថាប័នទៅជារដ្ឋសភាឌីជីថល ស្របតាមការរីកចម្រើនបច្ចេកវិទ្យា សំដៅធ្វើយ៉ាងណាឱ្យការបំពេញការងារកាន់តែមានប្រសិទ្ធភាព គុណភាព និង ទិន្នផលខ្ពស់។ នៅក្នុងនីតិកាលទី៧នេះ រដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលយកចិត្តទុកដាក់លេីការពង្រឹងសមត្ថភាពទាំងផ្នែកស្ថាប័ន និងមន្រ្តីជំនាញ ដើម្បីធ្វើយ៉ាងណាអាចឈានទៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយមាតុភូមិ កម្ពុជាឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់(ប្រទេសអភិវឌ្ឍន៍)នៅឆ្នាំ២០៥០។

នៅក្នុងឱកាសនោះ សម្តេចបានលើកទឹកចិត្តដល់អគ្គលេខាធិការរដ្ឋសភា ក៏ដូចជាថ្នាក់ដឹកនាំផ្សេងៗទៀត គិតគូររៀបចំកម្មវិធីចុះសាកសួរសុខទុក្ខបងប្អូននិវត្តន៍ជន ដែលមានជំងឺកំពុងសម្រាកព្យាលបាល ឬចាស់ជរាដោយផ្ទាល់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង