មនុស្សប្រាំនាក់បានរងរបួស បន្ទាប់ពីរថយន្តបានបុកក្រុមអ្នកតវ៉ានៅទីក្រុង Tel Aviv

បរទេស៖រថយន្តមួយគ្រឿងបានបើកបុកហ្វូងបាតុករដែលទាមទារឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ចុះចេញពីតំណែងក្នុងទីក្រុង Tel Aviv កាលពីល្ងាចថ្ងៃសៅរ៍ បណ្តាលឲ្យមនុស្សប្រាំនាក់រងរបួស។ អ្នកបើកបរត្រូវបានឃាត់ខ្លួននៅនឹងកន្លែង។
យោងតាមសេចក្តីថ្លែងការណ៍ខ្លីមួយរបស់ប៉ូលីសនៅលើ X (អតីត Twitter) ឧបទ្ទវហេតុនេះបានកើតឡើងនៅលើផ្លូវ Namir ជាកន្លែងដែលការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលកំពុងត្រូវបានធ្វើឡើង។
បាតុកម្មនេះគឺជាផ្នែកមួយនៃការតវ៉ាទូទាំងប្រទេស ដែលប្រជាជនបានជំរុញឱ្យលោក Netanyahu ចុះចេញពីដំណែង និងបានអំពាវនាវឱ្យមានការវិលត្រលប់មកវិញនូវចំណាប់ខ្មាំងដែលនៅតែត្រូវបានក្រុមហាម៉ាសនៅហ្គាហ្សា។
វីដេអូដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីស្រ្តីម្នាក់នៅក្នុងកៅអីអ្នកដំណើរនៃរថយន្តពណ៌ស បានឈ្លោះប្រកែកជាមួយក្រុមបាតុករយ៉ាងខឹងសម្បារ ខណៈពេលដែលប៉ូលីសព្យាយាមដឹកនាំហ្វូងមនុស្សទៅឆ្ងាយ និងអនុញ្ញាតឱ្យរថយន្តចេញពីតំបន់នោះ។ ស្រាប់តែរថយន្តបើកក្នុងល្បឿនលឿនបុកមនុស្សជាច្រើននាក់។ ប៉ូលិសបាននិយាយថា អ្នកបើកបរមិនអើពើនឹងការស្នើសុំឈប់ទេ ហើយត្រូវបានចាប់ខ្លួនភ្លាមៗក្រោយពេលកើតហេតុ
