មន្រី្តជំនាញប្រមូល និងដកហូតបានទំនិញគ្មានអនុលោមភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ សកម្មភាពត្រួតពិនិត្យទីផ្សារនៅតែបន្តធ្វើឡើងដោយមន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងទិសដៅការពារសុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទូទៅ។
ជាក់ស្តែងមន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពត និងខេត្តកណ្ដាល បានដកហូតទំនិញចម្រុះចំនួន ២២៤.៥គីឡូក្រាមនៅលើទីផ្សារ បន្ទាប់ពីបានរកឃើញកំឡុងពេលត្រួតពិនិត្យនៅតាមផ្ទះលក់ទំនិញ ដេប៉ូចែកចាយទំនិញ ជាពិសេសទីផ្សារសំខាន់ៗនានា។
ទំនិញមិនមានភាពអនុលោមខាងលើត្រូវបានយកមករក្សាទុកនៅទីស្នាក់ការរបស់សាខា និងអនុវត្តយន្តការអប់រំបន្ថែមជូនអាជីករដើម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់អំពីចំណេះដឹងផ្នែកម្ហូបអាហារ ពិសេសលក់ម្ហូបអាហារដែលមានសុខសុវត្ថិភាពជូនអ្នកប្រើប្រាស់៕

