**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីបង្កើនភាពជាដៃគូទាំងអស់ រួមទាំងសហគ្រិន និងវិនិយោគិន

ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីបង្កើនមិត្តភាព ភាពជាដៃគូ កិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសហគ្រិន និងវិនិយោគិនរបស់យើងទាំងអស់គ្នានៅក្នុងតំបន់អាស៊ាន។

ឯកឧត្តមបានថ្លែងបែបនេះនៅក្នុងពិធីបិទវេទិកាធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តថា វេទិកាដ៏សំខាន់មួយនេះ បានផ្តល់ឲ្យអ្នកចូលរួមទាំងអស់ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗទាក់ទងទៅនឹងការតភ្ជាប់បណ្តាញថាមពលអាស៊ាន និងថាមពលកកើតឡើងវិញ និងនិរន្តរភាពអាស៊ាន, បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន ដែលបានបង្ហាញអំពីសក្ដានុពលដ៏ធំនៅក្នុងតំបន់អាស៊ាន សម្រាប់ការកសាងភាពធន់របស់សហគមន៍តែមួយ។

ឧបនាយករដ្ឋមន្ត្រីបន្ថែមថា វេទិកានេះគឺជាជំហានដ៏សំខាន់ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងរវាងរដ្ឋជាអាស៊ាន និងពង្រីកកិច្ចសហប្រតិបត្តិការ និងការធានានូវអត្ថប្រយោជន៍រួម ទាំងមានពេលបច្ចុប្បន្ននិងអនាគត ថា ទីផ្សារការងារប្រជាជនជាង ៦៧លាននាក់ ដើម្បីលើកកម្ពស់បរិយាកាសនៃការវិនិយោគនៅក្នុងតំបន់អាស៊ាន តាមរយៈការភ្ជាប់បណ្តាញឧស្សាហកម្ម និងកិច្ចព្រមព្រៀងអាស៊ាន ក្នុងការធ្វើសមារណកម្មសេដ្ឋកិច្ច ដែលជាប្រទេសធំជាងគេទី៤។

សូមបញ្ជាក់ថា វេទិកាធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤នេះ បានផ្តោតទៅលើកិច្ចពិភាក្សាលើប្រធានបទ៖ ការតភ្ជាប់បណ្តាញថាមពលអាស៊ាន និងថាមពលកកើតឡើងវិញ និងនិរន្តរភាពអាស៊ាន, កិច្ចពិភាក្សាស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ជាច្រកយុទ្ធសាស្ត្រទៅកាន់ទីផ្សារអាស៊ាន, ផ្តោតលើឱកាសវិនិយោគ បរិយាកាសធុរកិច្ច និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដើម្បីគាំទ្រការវិនិយោគបរទេស, ឱកាសប្រាស្រ័យទាក់ទងជាមួយអ្នកដឹកនាំធុរកិច្ចកម្ពុជា និងមន្ត្រីរដ្ឋាភិបាល, ផ្តោតលើការដាក់បញ្ចូលឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក និងដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបញ្ញាសិប្បនិមិ្មត AI ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង