**កងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន បិទបញ្ចប់វគ្គហ្វឹកហ្វឺនរួមគ្នាជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការសម្តែងបញ្ជប់វគ្គរួមគ្នា ប្រតិបត្តិការគោព្រៃ លើកទី១ ឆ្នាំ២០២៤**ភ្លើងឆេះសន្ធោសន្ធៅនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ**ចិនដីគោកសម្តែងការអាណិតអាសូរដល់ប្រជាជនតៃវ៉ាន់ដែលរងផលប៉ះពាល់ដោយសារព្យុះទីហ្វុង Gaemi**ប្រទេសចិនបើកការឆ្លើយតបបន្ទាន់ចំពោះគ្រោះទឹកជំនន់ក្នុងខេត្តចំនួន៤ ក្រោយព្យុះទីហ្វុង Gaemi បានវាយប្រហារ**ពាណិជ្ជកម្មបរទេសរបស់ចិនរក្សាសន្ទុះជាមួយនឹងការផ្លាស់ប្តូរថ្មីៗ**នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំគណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ចូលរួមមហាសន្និបាតលើកទី២៣ សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នៅប្រទេសសិង្ហបុរី**សហភាពអឺរ៉ុបបញ្ជូនប្រាក់ចំនួន ១,៦ពាន់លានដុល្លារដំបូងពីការរឹបអូសយកទ្រព្យសម្បត្តិរបស់រុស្ស៊ី ទៅឲ្យទីក្រុងគៀវ**Politico៖ អ៊ីស្រាអែលបានផ្តល់បញ្ជីឈ្មោះសព្វាវុធរបស់សភាអាមេរិក**មន្ត្រីយោធាកំពូលរុស្ស៊ីម្នាក់ទៀតត្រូវបានស៊ើបអង្កេតពីបទពុករលួយ**ចិន-អង់គ្លេស យល់ព្រមធ្វើការទំនាក់ទំនងជិតស្និទ្ធ និងស្ថិរភាព**ចិន-ឥណ្ឌា គួរតែដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក**ប្រមុខការទូតចិន៖ ការអភិវឌ្ឍរបស់ប្រទេសចិន បើកចំហដើម្បីនាំមកនូវកាលានុវត្តភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុប**មនុស្សជាង ៦២០,០០០នាក់រងផលប៉ះពាល់ដោយព្យុះទីហ្វុង Gaemi នៅក្នុងខេត្ត Fujian ភាគខាងកើតប្រទេសចិន**ក្រសួងការងារ និងខេត្តក្យង់សាំងប៊ូកដូរបស់កូរ៉េខាងត្បូង ឯកភាពបន្តកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមកដើម្បីវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច**ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ចុះជួបជាមួយប្រជាពលរដ្ឋ គ្រប់បណ្តាល ភូមិ ឃុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនិងសំណូមរបស់ពួកគាត់**អភិបាលខេត្តស្ទឹងត្រែង កោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ និងគៀងគរស្វែងរកម្ចាស់ជំនួយដើម្បីគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទ**រដ្ឋមន្ត្រី ឈាង រ៉ា កោតសរសើរចំពោះមន្រ្តីសុខាភិបាលខេត្តស្វាយរៀង ដែលបានបម្រើសេវាថែទាំសុខភាព ជូនពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ**ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រនិកសលាកប័ត្រចូលកម្ពុជា (Cambidai e-Arrival)**ប្រមុខការទូតកម្ពុជា ប្តេជ្ញាចិត្តក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥

ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំពិភាក្សាលើនីតិវិធីនៃការចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្ពស់កម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើនីតិវិធីនៃការចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្ពស់កម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋានជំនាញ និងគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃផ្លូវជនបទ សរុបចំនួន ៥១នាក់។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិភាក្សាលើនីតិវិធីនៃការត្រួតពិនិត្យ និងវាយតម្លៃគុណភាពហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ របស់គ្រប់អង្គភាពពាក់ព័ន្ធ ក្នុងគោលដៅធានាឱ្យបាននូវសមិទ្ធផលដែលមានគុណភាពល្អ អាចបម្រើផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋបានយូរអង្វែង។

ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា ដើម្បីអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់គោលការណ៍លើការងារអភិវឌ្ឍន៍ និងកំណែទម្រង់ពង្រឹងគុណភាព ៧០% និងពង្រីកការតភ្ជាប់ ៣០% អាស្រ័យហេតុនេះគ្រប់អង្គភាពជំនាញពាក់ព័ន្ធ ក្រោមឱវាទក្រសួង ត្រូវខិតខំបំពេញភារកិច្ចទៅតាមគោលការណ៍នៃការត្រួតពិនិត្យ និងវាយតម្លៃឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកតាមគំនូសរចនាប្លង់នៃការសាងសង់តាមលក្ខណៈបច្ចេកទេស និងពិនិត្យលើកិច្ចសន្យានៃការសាងសង់ឱ្យបានត្រឹមត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង