**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ក្រសួងមុខងារសាធារណៈកម្ពុជា ដឹកនាំគណៈប្រតិភូអាស៊ានធ្វើទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ស្តីពីបសិដ្ឋកម្ម និងនវានុវត្តន៍នៃការផ្តល់សេវាសាធារណៈ

ភ្នំពេញ៖ ដោយមានការចាត់តាំងពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់ទទួលបន្ទុកផ្នែកសេវាសាធារណៈនៃប្រទេសជាសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន សរុបចំនួន ២២ រូប ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ទៅធ្វើទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងយល់អំពីការរៀបចំគោលនយោបាយ និងឧត្តមានុវត្តន៍នៃការអនុវត្តការកែលម្អ និងនវានុវត្តន៍ក្នុងការផ្តល់សេវាសាធារណៈ។

ជាលទ្ធផល ប្រតិភូអាស៊ានបានស្វែងយល់ពីគោលនយោបាយ និងវិធីសាស្រ្តនៃការដឹកនាំ និងអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ដូចជា៖ ១).ការរៀបចំប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈ, ២).ការប្រឡងជ្រើសរើសមន្រ្តី, ៣).ប្រព័ន្ធវាយតម្លៃ និងលើកទឹកចិត្តមន្រ្តី, ៤).ការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ដំណើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសចិន និងផលជះនៃការផ្តល់សេវាសាធារណៈ និង៥).ការអនុវត្តផែនការសកម្មភាពពង្រឹងទំនាក់ទំនងអាស៊ានចិន។ ព្រមទាំងឧទាហរណ៍ជាក់ស្តែងនៃការអនុវត្តការផ្តល់សេវាសាធារណៈក្រោមទិសស្លោក “កសាងដោយប្រជាជនដើម្បីប្រជាជន” ដូចជា៖ ១).ការរៀបចំទីក្រុងឆ្លាតវៃ និងការផ្តល់សេវាគាំទ្របច្ចេកទេសផ្នែកកសិកម្ម, ២).ការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនផ្លូវដែក និងសុខាភិបាលដោយប្រើបច្ចេកវិទ្យាព័ត៌មានវិទ្យា និង ៣).ការផ្តល់សេវារដ្ឋបាលក្នុងដំបូលតែមួយ និងក្នុងទម្រង់ជាឌីជីថល។

ទស្សនកិច្ចសិក្សានេះ ជាការអនុវត្តសកម្មភាពក្នុងផ្នែកទី២ នៃការអនុវត្តគម្រោងរៀបចំ និងអនុវត្តឯកសារណែនាំអាស៊ាន ស្តីពីការផ្តល់សេវាសាធារណៈ ដឹកនាំដោយក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមហិរញ្ញប្បទានថវិកានៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី និងជាផ្នែកនៃការអនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការមុខងារសាធារណៈអាស៊ាន និងអាស៊ានបូកបី ឆ្នាំ២០២១-២០២៥ ៕

អត្ថបទដែលជាប់ទាក់ទង