**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

អ្នកប្រើប្រាស់បណ្ដាញសង្គមត្រូវប្រុងប្រយ័ត្នរាល់ការចែកចាយរូបភាពដែលមានអត្តសញ្ញាណរបស់ខ្លួនលើគណនីបណ្តាញសង្គម

ភ្នំពេញ៖ ការប្រើប្រាស់បណ្តាញសង្គមនៅក្នុងយុគសម័យឌីជីថលអាចជួយសម្រួលដល់ការទំនាក់ទំនង ការផ្តល់សេវាកម្ម ឬការផ្ញើឯកសារផ្សេងៗ ដែលជាផ្នែកមួយនៃឌីជីថលភាវូបនីយកម្ម។ ប៉ុន្តែទន្ទឹមនឹងអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្តាញសង្គម ក៏បង្កឱ្យមានហានិភ័យ និងបទល្មើសបច្ចេកវិទ្យានានាផងដែរ ក្នុងនោះ មានការយករូបភាពដែលមានអត្តសញ្ញាណបុគ្គលរបស់អ្នកប្រើប្រាស់ទៅប្រព្រឹត្តបទល្មើសផ្សេងៗ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

គួរបញ្ជាក់ថា ហានិភ័យដែលអាចកើតឡើង នៅពេលដែលអ្នកចែករំលែក (Share/Sent ) ព័ត៌មាន ឬអត្តសញ្ញាណផ្ទាល់ខ្លួននៅលើបណ្តាញសង្គម រួមមាន៖

១. ការលួចយកអត្តសញ្ញាណ ៖ ការបង្ហាញរូបភាពអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន, អាសយដ្ឋានអ៊ីម៊ែលផ្ទាល់ខ្លួន, លេខទូរស័ព្ទ អាចឱ្យជនឧក្រិដ្ឋ ឬ Hacker ងាយស្រួលក្នុងការស្វែងទិន្នន័យអ្នកបានយ៉ាងរហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអ៊ិនធើណឺតជាដើម ហើយជនខិលខូចអាចលួចយកគណនីបណ្តាញសង្គមរបស់អ្នក ដើម្បីក្លែងបន្លំជាអត្តសញ្ញាណអ្នក និងប្រព្រឹត្តបទលើ្មស

២. ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត ៖
– ជនខិលខូចអាចប្រើរូបថត និងវីដេអូ ឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក គំរាមកំហែងជំរិតទារប្រាក់យ៉ាងច្រើនពីអ្នក ដែលជាថ្នូរនឹងការលុបព័ត៌មាន ឬរូបភាព វីដេអូទាំងនោះ

– ជនខិលខូចអាចប្រើប្រាស់គណនីរបស់អ្នកទៅបង្ហោះខ្លឹមសារមិនសមរម្យ ឬរូបភាព វីដេអូអាសអាភាស ដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងវិជ្ជាជីវៈរបស់អ្នកជាដើម ។

៣. កម្ចីអនឡាញខុសច្បាប់ ៖ ក្រុមជនខិលខូចយករូបភាពអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ភ្ជាប់នឹងរូបថតរបស់លោកអ្នកធ្វើការកម្ចីអនឡាញខុសច្បាប់។

ហេតុដូចនេះ ដើម្បីទប់ស្កាត់ហានិភ័យខាងលើ អគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមចែករំលែកនូវវិធីសាស្រ្តមួយចំនួន ដូចជា៖ កំណត់ព័ត៌មាន ឬអត្តសញ្ញាណបុគ្គលឱ្យបានច្បាស់មុនពេលផ្ញើរូបភាព ឬឯកសារដែលមានទិន្នន័យផ្ទាល់ខ្លួន, ជៀសវាងផ្សព្វផ្សាយរូបភាពដែលមានអត្តសញ្ញាណរបស់អ្នកលើបណ្តាញសង្គមគ្រប់ប្រភេទ, ផ្លាស់ប្តូរ ឬកំណត់លេខសម្ងាត់របស់គណនីសង្គមដែលពិបាកទស្សន៍ទាយ, និងបើកមុខងារសុវត្ថិភាព two-factor authentication, ហើយជាពិសេស ត្រូវរាយការណ៍ទៅអាជ្ញាធរ ឬមន្រ្តីជំនាញជាបន្ទាន់ក្នុងករណីអ្នកជួបនូវហានិភ័យដែលបានរៀបរាប់ខាងលើ៕

អត្ថបទដែលជាប់ទាក់ទង