**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

សម្ដេចធិបតី ព្រមានដកហូតតំណែងមន្ដ្រីណា ដែលជាប់ពាក់ព័ន្ធជាមួយសកម្មភាពទន្ទ្រានដីព្រៃរបស់រដ្ឋ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានខ្លាំងៗ រហូតឈានដល់ការដកហូតតំណែងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងឡាយណា ប្រសិនបើរកឃើញមានការជាប់ពាក់ព័ន្ធជាមួយសកម្មភាពទន្ទ្រានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់នៅតាមមូលដ្ឋាននានា។

ក្នុងឱកាសអញ្ជើញសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី ក៏មិនខុសពីនីតិកាលចាស់នោះទេ ពោលនៅតែបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពខុសច្បាប់ ក្នុងការទៅទន្ទ្រានដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិបែបនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ទៅលើអ្នកបំពាន សូមឲ្យមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឲ្យមានការពាក់ព័ន្ធទៅលើកិច្ចការងារនេះ ព្រោះត្រូវប្រឈមជាមួយវិធានការអនុវត្តច្បាប់ ហើយអាចឈានទៅដល់ការបញ្ចប់តួនាទី ឬការដកក្របខ័ណ្ឌចេញ ប្រសិនមានការប្រព្រឹត្តធ្ងន់ធ្ងរដោយមិនលើកលែង។ សូមរួមគ្នាថែរក្សា និងអនុវត្តច្បាប់យ៉ាងបានម៉ឺងម៉ាត់ចំពោះអ្នកប្រព្រឹត្តខុសអត់លើកលែងទេ។

បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ការទទួលខុសត្រូវ លើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ គឺត្រូវធ្វើតាមឋានានុក្រម ហើយការទទួលខុសត្រូវក៏ធ្វើតាមឋានានុក្រមដូចគ្នាដែរ ព្រោះសិទ្ធិអំណាចថ្នាក់ជាតិ បានប្រគល់ជូនថ្នាក់ក្រោមជាតិរួចរាល់ហើយ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអះអាងទៀតថា ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ គណៈអភិបាលក្រុង ស្រុក គឺជាមេទ័ពជួរមុខដ៏សំខាន់ក្នុងការទប់ស្កាត់។ កន្លងមកសម្ដេចមើលឃើញថា រាល់ប្រតិបត្តិការបង្ក្រាប គឺសុទ្ធតែកម្លាំងមកពីថ្នាក់ជាតិ ដែលជាក់ស្ដែងសប្ដាហ៍កន្លងទៅនេះ សម្ដេចទើបបញ្ជាឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីដឹកនាំកម្លាំងធ្វើសកម្មភាព។

ប៉ុន្ដែត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញនូវវិធានការថ្មី ដោយប្រគល់ការទទួលខុសត្រូវលើការងារបង្ការ ទប់ស្កាត់បទល្មើសនេះ ទៅគណៈអភិបាលក្រុង ស្រុក តែម្ដង ហើយប្រសិនបើអនុវត្តមិនមានប្រសិទ្ធភាពទេនោះ សម្ដេចនឹងពិចារណាក្នុងការផ្លាស់ប្ដូរ ឬតែងតាំងថ្មីអភិបាលក្រុង ស្រុក នៅតំបន់ដែលក្ដៅខ្លាំង។

សម្ដេចធិបតី បានមើលឃើញថា ក្នុងចំណោមស្រុក ក្រុង ទាំង២០៩នៅទូទាំងប្រទេស មានប្រហែល១០ក្រុង ស្រុកប៉ុណ្ណោះ ដែលជាតំបន់ក្ដៅខ្លាំងក្នុងការទន្ទ្រានដីព្រៃដោយខុសច្បាប់នេះ។ សម្ដេចគូសបញ្ជាក់ថា មានសេនារីយោពីរ ដែលកន្លងមកអភិបាលក្រុង ស្រុក អនុវត្តមិនជោគជ័យ គឺមិនសូវសកម្ម និងសកម្មដែរតែគីឡូមិនគ្រប់ ឬអ្នកដែលមកទន្ទ្រានមានឥទ្ធិពលជាង។

ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់បែបនេះថា បញ្ហានេះជាតំបន់ក្ដៅ មុខព្រួញក្ដៅ ត្រូវរើសមេទ័ពដែលខ្លាំង មេទ័ពដែលអារកាត់ មេទ័ពដែលអាចដឹកនាំ។ អ៊ីចឹងនៅតំបន់ក្ដៅដាច់ខាតត្រូវការតែងតាំង ផ្លាស់ប្ដូរថែមទៀត ត្រូវគិតគូរអំពីប្រសិទ្ធភាពនៃការដោះស្រាយបញ្ហា។ នៅតាមបណ្ដាតំបន់ក្ដៅ ដែលត្រូវមើលបើកន្លែងហ្នឹងរឿងដដែលៗ ត្រូវពិនិត្យយន្ដការនៃការអនុវត្ត ជាពិសេសមេទ័ពតែម្ដង (អភិបាលក្រុង ស្រុក)។ ការតែងតាំង ឬការផ្លាស់ប្ដូរត្រូវធ្វើទៅតាមពេលវេលាដែលចាំបាច់ តាមស្ថានភាព និងតម្រូវការចាំបាច់ ដើម្បីធានានូវប្រសិទ្ធភាព និងកាតព្វកិច្ចរបស់យើង។

ក្រៅពីគណៈអភិបាលក្រុង ស្រុក ដែលជាប់មូលដ្ឋាននោះ គណៈអភិបាលខេត្ត ត្រូវតែជួយគាំទ្រ និងចាត់កម្លាំងដោះស្រាយបញ្ហានេះ ពោលត្រូវទទួលខុសត្រូវតាំងពីក្រោម ដល់លើ ហើយក្នុងករណីថ្នាក់ខេត្តនៅតែទប់មិនជាប់ទៀត ត្រូវស្នើសុំថ្នាក់ជាតិបន្ទាន់ ឬរាយការណ៍មកកាន់នាយករដ្ឋមន្ដ្រីតែម្ដង។ នេះបើតាមអ្វីដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែម។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី នៅតែប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការថែរក្សាធនធានធម្មជាតិ ដោយបង្ក្រាបរាល់សកម្មភាពដែលល្មើសច្បាប់ ហើយមិនអង្គុយបក់ផ្សែងទៀតនោះឡើយ ពោលត្រូវតែអារកាត់អ្នកដែលមិនមានសមត្ថភាព ឬអ្នកដែលនៅពីក្រោយនៃការប្រព្រឹត្តខុសច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង