ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ ដំឡើងកម្រាលក្តារនៅចំណុចខឿនរួតទី២ ប្រាសាទបាយ័ន
ភ្នំពេញ៖ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងកម្រាលក្តារនៅចំណុចខឿនរួតទី២ ទិសខាងកើតនៃប្រាសាទបាយ័ន នៅលើទីតាំងកម្រាលថ្មភក់មានសណ្ឋានមិនស្មើគ្នា។
ការដំឡើងកម្រាលក្តារនេះ ដើម្បីឱ្យភ្ញៀវទេសចរដើរឆ្លងកាត់ទស្សនាដោយសុវត្ថិភាព បញ្ចៀសនូវគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ៕