**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន ក្រុមគ្រួសារយោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម លី ច័ន្ទតុលា អញ្ជេីញជាអធិបតីភាពក្នុងពិធីជួបជុំ និងពិសារអាហារសាមគ្គីរបស់មេធាវីជំនាន់ទី១៩**ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត អញ្ជើញប្រកាសសមាភាពប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុកបាទី និងបើកវេទិកាសាធារណៈផ្ទៃក្នុងនៅស្រុកបាទី**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសពយោធិនដែលពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកគ្រាប់**គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មនឹងលេងធម៌ក្តៅ​​ លើប្រតិបត្តិករណាដែលមិនធ្វើតាមសេចក្តីណែនាំ**រំលឹកខួបសោយពិរាល័យ ៤៩ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រយានី ស៊ីសុវត្ថិមុនីវង្ស កុសុមៈនារី រតន៍សិរីវឌ្ឍនា ១៩៧៥-២០២៤**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**សម្តេចធិបតី ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញប្រកាសផ្ទេរភារកិច្ចប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ**ឯកឧត្តម គង់ សោភ័ណ្ឌ សម្ភោធសមិទ្ធិផលនានា និងស្រោចស្រពសុគន្ធវារីឡើងជាព្រះចៅអធិការពេញសិទ្ធិ ក្នុងវត្តកែវមុនីវ័ន» ស្ថិតក្នុងភូមិព្រែកឬស្សឃុំសំបួរមាស ស្រុកមុខកំពូល**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកពិព័រណ៍រថយន្ត (Auto Show) លើកទី១ ឆ្នាំ២០២៤ និងបង្ហាញការគាំទ្រយ៉ាងពេញទំហឹងលើការអនុវត្ត «គម្រោងជីកព្រែកហ្វូណនតេជោ»**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»**ឯកឧត្តម ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជា**អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រាប់ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងចៀសចេញឱ្យឆ្ងាយ ខណៈឃ្លាំងផ្ទុកគ្រាប់ក្នុងទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន កំពុងរងការឆាបឆេះខ្លាំង**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា៖ គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីសម្រេចបានប្រមាណ៧៩ ភាគរយ**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ**ក្រសួងបរិស្ថាន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះតាមខ្នងផ្ទះពិនិត្យស្ថានភាពកង្វះខាតទឹក និងពិនិត្យរកប្រភពផ្គត់ផ្គង់ទឹកសម្រាប់បរិភោគនិងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅស្រុកចំនួន៣ ក្នុងខេត្តតាកែវ**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បំពេញទស្សនកិច្ចដើម្បីពិនិត្យការរៀន និងបង្រៀន និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ

កម្ពុជា និងUNODC បើកវេទិការសន្ទនាថ្នាក់ជាតិស្តីពីឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌការងារគ្រប់គ្រងព្រំដែន

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រោមកិច្ចសហការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការងារគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបើកវេទិការសន្ទនាថ្នាក់ជាតិស្តីពីឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌការងារគ្រប់គ្រងព្រំដែន។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានសមាសចូលរួមមកពីមន្រ្តីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ត្រីកម្មវីធីគ្រប់គ្រងព្រំដែនរបស់UNODC, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រធាន អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនBLO ទូទាំងប្រទេស សរុបចំនួន៥៣នាក់។

ពីវេទិកានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានជម្រាបពីគោលបំណងសំខាន់ចំនួន៦ចំណុចមាន៖
ទី១.ពិភាក្សាពិគ្រោះយោបល់ស្តីពីពង្រឹងយន្តការការិយាល័យទំនាក់ទំនងព្រំដែនBLO(Border Liaison Office) ត្រួតពិនិត្យគ្រឿងញៀននិងឧក្រិដ្ឋកម្មឆ្លងដែន។
ទី២.ស្វែងយល់ពីបញ្ហាប្រឈមក្នុងការអនុវត្តយន្តការBLO។
ទី៣.ស្វែងយល់ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាតិជាមួយស្ថាប័នដៃគូពាក់ព័ន្ធនិងប្រទេសជិតខាង។
ទី៤.លើកយកសំណូមពរចំបាច់ដែលគាំទ្រដល់ការពង្រឹងយន្កការការិយាល័យBLO។
ទី៥.ស្វែងយល់ពីការអនុវត្តអនុសាសន៍ស្តីពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការគ្រប់គ្រងព្រំដែនសម្រាប់តំបន់អាស៊ាន។
ទី៦.ស្វែងយល់ពីសភាពការណ៍និងនិន្នាការនៃឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង។

ថ្លែងបើកក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានណែនាំចង្អុលបង្ហាញដល់ប្រតិភូការិយាល័យទំនាក់ទំនងព្រំដែន(BLO) ដែលដឹកនាំដោយអភិបាលរងនិងជាប្រធានលេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្រូវបន្តយកចិត្តទុកដាក់ពង្រឹងយន្តការការិយាល័យBLO ដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែន។ ជម្រុញអោយមានកិច្ចសហប្រតិបត្តិការល្អរវាងសមត្ថកិច្ចអន្តរស្ថាប័នដែលជាសមាជិកការិយាល័យBLO ក៏ដូចជាមួយBLOនៃប្រទេសដៃគូជិតខាងក្នុងការចែករំលែកព័ត៌មានពាក់ព័ន្ធបទល្មើសគ្រឿងញៀននិងឧក្រិដ្ឋកម្មឆ្លងដែន និងសូមស្នើសុំដល់ UNODC សូមបន្តជួយគាំទ្រដល់យន្តកាតការិយាល័យBLOនេះបន្តទៀតតាមគ្រប់រូបភាព ៕

អត្ថបទដែលជាប់ទាក់ទង