**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

មន្រ្តី​សុរិយោដី​ស្រវឹង​ស្រា បើកឡានឡើងសួនច្បារបុក​ផ្ទាំងតាំងពិពណ៌សមទ្ធិផល មុខស្នាក់ការខេត្ដកំពង់ស្ពឺ សំណាង​មិនបង្កគ្រោះ​ថ្នាក់ដល់មនុស្ស

ភ្នំពេញ៖ បុរសម្នាក់ដែលត្រូវបានមហាជននៅទូទាំង​ខេត្ត​កំពង់ស្ពឺ​ស្គាល់យ៉ាង​ច្បាស់​ថាមានឈ្មោះ​ ឡេ​ង ដារ៉ា អាយុ៥២ឆ្នាំ មុខរបរ​ជាមន្រ្តី​សុរិយោដី​ ប្រចាំ​ស្រុក​សំ​រោងទង​ ខេត្ដកំពង់ស្ពឺ​ មានទីលំនៅភូមិចំប​ក់ ឃុំវល្លិ៍​សរ ស្រុកសំរោងទង ។

មន្រ្តី​សុរិយោដីរូបនេះបានបើករថយន្ដ​ ម៉ាកFORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ​ 2C.1972 ធ្វើ​ដំ​ណើ​រ​ចេញ​ពី​ទិសខាងលិចឆ្ពោះទៅទិសខាងកើត ផ្លូវ​ស្រ​បតាមបណ្ដោយ​ស្ទឹងព្រែកត្នោត​ លុះមក​ដ​ល់ចំ​ណុច​មុខសួនច្បារ​បានប​ត់ឡើ​ងលើសួនច្បារសាធារណៈមុខរដ្ឋបាលខេត្ដកំពង់ស្ពឺ ក្បែររង្វង់មូលវិមានឯករាជ្យ​កំពង់ស្ពឺ​ ។

ក្នុងហេតុការណ៍​គ្រោះថ្នាក់​ខាងលើបណ្ដាលឱ្យ​ម​នុ​ស្ស​ម្នាដែលកំពុងតែធ្វើដំណើរចេញចូល​ ហាត់ប្រា​ណ​រត់ជាន់ជាន់​ជើងគ្នាដោយសារតែភ័យលស់ព្រ​លឹងចុះក្នុងបឹងដកព្រលិតអ​ស់​ បន្ទាប់​មកបុ​រសជាអ្នកបើកបររថយន្ដបានបើកទ្វាចេញមកដោ​យអាការៈស្រវឹងជោគជាំ​ ចំណុចនេះមហាជន​នាំគ្នា​ឆ្ងល់ថា​ហេ​តុ​អីមន្រ្ដីសុរិយោដីរូបនេះមានពេល​វេ​លាស្រវឹងស្រាទាំងក្បា​លព្រល​ប់បែបនេះគាត់​មិនធ្វើ​ការទេអីឬ? បានជាស្រវឹ​ង​ស្រាតាំ​ងពីម៉ោង​១៧:០០នាទី​ ល្ងាចទៅហើយ​ សួរថាតើគា​ត់ហូបស្រាតាំងពីពេលណា​? ?​ ? ?

គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលអោយខូច​ខាតរថយន្ត​ និងផ្លាកផ្ទាំងប៉ាណូ ដែលរដ្ឋបាលខេត្ដកំពង់​ស្ពឺដាក់តាំង​ពិពណ៌​រូបសម្រាប់លម្អរនៅទីសួនសាធា​រណៈជូនប្រជាពលរដ្ឋអំពី​សមទ្ធិផល​នានារប​ស់ខេត្ដ​ និងប្រទេស​ ។

អ្នកបើកបរ​រថយន្ត​បង្កក្រោយសមត្ថកិច្ចជំនាញចរា​ច​រណ៍តេ​ស្ដជាមួយឧបករណ៍​ គឺរកឃើញមានជាតិស្រ​វឹង ខ្ពស់​ហួសពីកម្រិត​1,559​ mg/L និងបា​នធ្វើ​ការផាកពិន័យតាមនិតិវិធី រីឯ​ការខូចខាតស​ម្ភារៈ​ជំនា​ញ​បានប្រគល់ជូនរដ្ឋបាលខេត្ដដើម្បីដោះស្រាយលើសំណ​ង​ ។​

យោងតាមមាត្រា​ ១០​ថ្មី​ អនុក្រឹត្យលេខ៤៤​ ២១​ មីនា ២០១៧​ ពិន័យលើអ្នកបើកបរមានជាតិស្រវឹង​ ចាប់ពី
០,៤០​ មីលីក្រាម​ ក្នុងមួយលីត្រខ្យល់​ ឬ​ ០,៨០​ មីលីក្រាម​ ក្នុងមួយលីត្រឈាម​ ពិន័យជាប្រាក់​ ២,០០០​,០០​០៛​ លើកលែងធ្លាប់រងការពិន័យលើបទល្មើសនេះ​ ត្រូវបញ្ជូនទៅអយ្យការ​ ចាត់ការ​តាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង