**ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្នាក់ការគណបក្សឃុំអូរសារាយ ស្រុកត្រាំកក់**សម្តេចតេជោ សម្រេចដកថវិកា១លានដុល្លារ ដែលសប្បុរសជន ចូលរួមវិភាគទានដល់កីឡាបាល់ទាត់សប្បុរសធម៌ យកទៅជួយមន្ទីរពេទ្យកុមារអង្គរ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូង និងគ្រួសារយោធិនពលីក្នុងករណីផ្ទុះគ្រាប់**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត**បទវិភាគ៖សហរដ្ឋអាមេរិកគួរតែកែតម្រូវទស្សនៈខុសឆ្គងចំពោះប្រទេសចិននិងប្រើក្រសែភ្នែកត្រឹមត្រូវទៅមើលការអភិវឌ្ឍរបស់ប្រទេសចិន**ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អរគុណប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចេញសារយ៉ាងច្រើនអនេក មកគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ និងជូនដំណើរសពយោធិនពលី ទាំង ២០រូប ដែលបានបាត់បង់ជីវិតក្នុងសោកនាដកម្មឧបទ្ទវហេតុផ្ទុះគ្រាប់នៅក្នុងបញ្ជាការដ្ឋាន យោធភូមិភាគទី៣**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំមិនមែនចង់បានទំនិញដែលផលិតក្នុងស្រុកប៉ុណ្ណោះទេ តែក៏ចង់បានផលិតផល ដែលផលិតដោយខ្មែរឱ្យកាន់តែច្រើន**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសាររំលែកទុក្ខ ជូន ក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣**សម្តេចធិបតី៖ តាមច្បាប់ការជីកព្រែកហ្វូណន-តេជោ មិនតម្រូវឱ្យកម្ពុជាសុំច្បាប់ប្រទេសណានោះឡើយ គឺគ្រាន់តែជូនព័ត៌មានទៅគណៈកម្មការទន្លេមេគង្គប៉ុណ្ណោះ**ប្រមុខរាជរដ្ឋាភិបាល អរគុណពលរដ្ឋខ្មែរ ដែលគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ**គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ចេញលិខិតរំលែកមរណទុក្ខផ្ញើជូនក្រុមគ្រួសារនៃសពយោធិនពលីនៅក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣**ក្រសួងបរិស្ថាន ផ្ញើសារលិខិតរំលែកទុក្ខ ផ្ញើជូនក្រុមគ្រួសារយោធិន ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកគ្រាប់នៅទីបញ្ជាការយោធភូមិភាគទី៣**បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឃាត់ខ្លួនជនល្មើស២នាក់ រឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណន-តេជោ មិនមែនរបស់ត្រកូល «ហ៊ុន» នោះទេ គឺជាប្រយោជន៍របស់ខ្មែរទាំងមូល**សម្ដេចធិបតី៖ ទោះបីមិនមានបរទេសជួយ ក៏ខ្មែរអាចកសាងព្រែកជីកហ្វូណន-តេជោបាន តាមរយៈរូបមន្ដចំនួន៣**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនមានគម្រោងបង្កើតមូលនិធិសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោនោះទេ**សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការងារ ពិភាក្សាជាមួយដៃគូពាក់ព័ន្ធដើម្បីបន្តគាំទ្រដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ**សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ីថា តើចំណេញឬខាតរវាងដឹកចេញតាមព្រែកជីករបស់ខ្លួនឯង និងចំណាយលុយឆ្លងកាត់តាមប្រទេសគេ?**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ការកសាងព្រែកជីកហ្វូណនតេជោ មិនមែនសំរាប់ប្រយោជន៍ដល់គ្រួសារខ្ញ៉ំទេ តែសំរាប់ផលប្រយោជន៍ជាតិ និងប្រជាជន

ចិន ផ្ដល់ហិរញ្ញប្បទានឥតសំណង ៤,៤លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រការអនុវត្តគម្រោងលុបបំបាត់គ្រាប់មីន

 

រដ្ឋាភិបាលចិន បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណង ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងការអនុវត្ត «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ដែលមានថវិកាសរុបចំនួន ៤ ៤០០ ០០០​ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤​ ដែលបានអនុម័តផ្តល់ជំនួយនេះ ជាផ្លូវការនៅចុងខែមីនានេះ។

បើតាមឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា សម្រាប់គម្រោងក្នុងឆ្នាំ២០២៤​នេះ មានផែនការបន្តកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងខេត្តចំនួន ៣រួមមាន៖ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ។

ដោយផ្ដោតលើសកម្មភាពសំខាន់ៗដូចជា ១.ការបោសសម្អាតផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមចំនួនជាង ៣ ៤០០ហិកតា ២.ការស្រាវជា្រវ និងប្រមូលព័ត៌មានអំពីសំណល់យុទ្ធភណ្ឌសង្គ្រាម និងគ្រាប់បែកចង្កោមចំនួនប្រមាណ ៩០០០ពហុកោណ ​(ទីតាំង)​ និង ៣. ការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ លើការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន​ចំនួនជាង៣០០គោលដៅ​។ គម្រោងនេះផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺននាក់។

សូមបញ្ជាក់ថា​ នេះជាគម្រោងជំនួយឆ្នាំទី២ នៃគំរោងជំនួយរយៈពេល៣ឆ្នាំ​ ដែលមានជំនួយហិរញ្ញប្បទានឥតសំណងសរុបចំនួន ១៣.២លានដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង