**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

ឧបនាយករដ្ឋមន្រ្តី ស សុខា ចាត់ទុកថាប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្ម តាមប្រព័ន្ធអ៊ីនធឺណេតរបស់កម្ពុជា មានតម្លៃជាសាកល

ភ្នំពេញ៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាការពិតកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងសង្គម គឺជាភារកិច្ចស្នូលមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីធានារក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ។ ក៏ប៉ុន្តែសម្រាប់ក្របខណ្ឌនៃកិច្ចប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណេតនិងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកថាជាបេសកកម្មដែលមានតម្លៃជាសាកល។

ក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិបូកសរុបលទ្ធលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ឆ្លងកាត់ប្រតិបត្តិការយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ ចាប់ពីអាណត្តិទី៦ ដល់រយៈពេល៧ខែ ដើមអាណត្តិទី៧នេះ សមត្ថកិច្ចកម្ពុជា បានរកឃើញថាភាគច្រើននៃឧក្រិដ្ឋកម្មដូចបានបញ្ជាក់មកនេះ បង្កឡើងដោយមេក្លោងជាជនបរទេស និងមានគោលដៅធ្វើឱ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ជនបរទេសនៅឯក្រៅប្រទេស។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប្រមាណ៦ខែ ដើមនីតិកាលទី៧នេះ អាជ្ញាធរកម្ពុជាបានទទួលពាក់បណ្ដឹងពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សប្ដឹងដោយជនបរទេសប្រមាណ ១ ០០០ករណី ប៉ុន្តែបទល្មើសជាក់ស្តែងមានប្រមាណតែជាង ១៥០ករណីប៉ុណ្ណោះ ខណៈករណីផ្សេងទៀត គឺជាការក្លែងបន្លំធ្វើជាជនរងគ្រោះ ដើម្បីបិទបាំងភាពខុសច្បាប់របស់ខ្លួន ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវក្នុងបទល្មើសអន្តោប្រវេសន៍ និងបទល្មើសឧក្រិដ្ឋ ដែលប៉ុនប៉ងប្រព្រឹត្តនៅ កម្ពុជា ឬការលាក់ខ្លួនធ្វើការងារដោយមិនមានការអនុញ្ញាតជាដើម។

ដោយឡែកសម្រាប់ការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត ដូចជាអំពើឆបោក និងការប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីបង្កើតបណ្ដាញលេងល្បែងអនឡាញខុសច្បាប់ ក៏ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ដែរ។ ជាក់ស្ដែងក្នុងកិច្ចប្រតិបត្តិការនៅខេត្តព្រះសីហនុក្នុងអំឡុងដើមខែមីនាមកនេះ អាជ្ញាធរកម្ពុជាបានស្រាវជ្រាវ និងឈានទៅធ្វើប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តិល្បែងអនឡាញខុសច្បាប់ចំនួន២ទីតាំង ដោយឃាត់ខ្លួនមេក្លោង និងអ្នកប្រព្រឹត្តប្រមាណ ៤០០នាក់។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទាំងមេក្លោងនៃអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត សុទ្ធតែត្រូវបានបញ្ជូនទៅតុលាការផ្តន្ទាទោស។ ចំណែកអ្នកពាក់ព័ន្ធដែលខ្លះមកធ្វើការដោយខុសច្បាប់ និងខ្លះទៀតរងការឆបោកជាដើម ត្រូវបានអនុវត្តនីវិធីបណ្ដេញចេញពីកម្ពុជា ដោយដាក់ឈ្មោះក្នុងបញ្ជីខ្មៅ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ មិនអនុញ្ញាតឱ្យជនបរទេស ឬជនជាតិខ្មែរណាម្នាក់ប្រើប្រាស់ទឹកដីកម្ពុជាដើម្បីបំផ្លាញផលប្រយោជន៍កម្ពុជា និងមនុស្សជាតិលើពិភពលោកឡើយ។

ដោយឡែកបន្ថែមលើអនុសាន៍ដឹកនាំ ក្នុងកិច្ចប្រជុំស្ដីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ពីវេទិកាអធីបតីនៃពិធីនាព្រឹកដដែលនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំទៅកាន់ថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិគ្រប់មូលដ្ឋាន បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ និងបង្ក្រាប រាល់ទីតាំងខារ៉ាអូខេ ក្លិបកំសាន្ត និងបៀហ្គាដិន ដែលមានការសង្ស័យ ពាក់ពន្ធនឹងអំពើជូញដូរផ្លូវភេទ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ៕

អត្ថបទដែលជាប់ទាក់ទង