**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង

រដ្ឋមន្រ្តីឧស្សាហកម្ម នឹងជំរុញកែប្រែអាជីវកម្មមិនផ្លូវការមកអាជីវកម្មផ្លូវការ ខណៈបច្ចុប្បមានសហគ្រាសផ្លូវការតែ ២ភាគរយប៉ុណ្ណោះ ក្នុងចំណោមជាង ៧៧ម៉ឺនសហគ្រាស

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ក្រសួងឧស្សាហកម្ម បាននឹងកំពុងតែរៀបចំនូវវិធានការ គោលនយោបាយមួយចំនួន ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម និងជំរុញកែប្រែអាជីវកម្មមិនផ្លូវការ មកអាជីវកម្មផ្លូវការ ខណៈបច្ចុប្បនេះ អង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលមានជាង៧៧ម៉ឺនសហគ្រាស មានតែប្រមាណ២ភាគរយប៉ុណ្ណោះជាសហគ្រាសចុះបញ្ជីផ្លូវការ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ប្រសិនការងារជំរុញក្រែប្រែអាជីវកម្មមិនផ្លូវការ មកអាជីវកម្មផ្លូវការទទួលបានជោគជ័យ នឹងជំរុញការរីកចម្រើនសេដ្ឋកិច្ចកាន់តែខ្លាំងឡើង។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានថ្លែងបែបនេះ ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្តថា ដូច្នេះរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ការចូលរួអភិវឌ្ឍនប្រែក្លាយសេដ្ឋកិច្ចពីក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ គឺជាអទិភាពធំ ហើយកន្លងមកយើងបានធ្វើច្រើន ទាំងការផ្តល់នូវការគាំពារសង្គម ការផ្តល់នូវរបបសន្តិសុខសង្គមដែលយើងហៅថាប.ស.ស ក៏បានរៀបចំច្រើន ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ ក៏លោកកំពុងរៀបចំនូវបទដ្ឋានបទបញ្ញត្តិពិសេស ដើម្បីឱ្យបងប្អូន អាចឈានចូលទៅក្នុងប្រព័ន្ធផ្លូវការនៅក្នុងកម្រិតមួយដែលថាអនុលោមភាព គឺមិនទាន់ពេញលេញដូចក្រុមហ៊ុនដែលគេចុះបញ្ជីផ្លូវការទេ ប៉ុន្តែមានបទបញ្ញត្តិមួយដែលអាចឱ្យបងប្អូន ប្រតិបត្តិការបានដោយស្របច្បាប់ មានការទទួលស្គាល់។

បើតាមឯកឧត្តមរដ្ឋមន្រ្តី នៅក្នុងចំណោមអង្គភាពសេដ្ឋកិច្ចជាង៧៧ម៉ឺន ក្នុងនោះមានSME ចុះបញ្ជីផ្លូវការប្រហែល២ភាគរយ និងក្រុមហ៊ុនធំៗប្រហែល ០.២ភាគរយ ក្រៅពីនោះ ជាង ៩៧ភាគរយ គឺជាប្រភេទ មីក្រូសហគ្រាស ហើយក្នុងចំណោមមីក្រូសហគ្រាស ភាគច្រើនគឺស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានពន្យល់ថា មានកត្តាច្រើន ដែលធ្វើឱ្យសហគ្រាសជាច្រើនមិនទាន់ចុះក្នុងប្រព័ន្ធ ដែលមានដូចជា កត្តាបទពិសោធ ទីផ្សារ សហគ្រិនភាព សមត្ថភាពនៅក្នុងការបំពេញអនុលោមភាព ហើយក៏ដូចជាកត្តាលក្ខខណ្ឌពន្ធដារមួយចំនួន និងការចាត់ចែងអាជីវកម្មរបស់ខ្លួនឯងក៏នៅមានកម្រិត។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ទាំងអាណត្តិកន្លងមក ក៏ដូចជានៅក្នុងអាណត្តិនេះ គឺរដ្ឋាភិបាលចង់ពង្រឹង និងជួយដល់អាជីវកម្មតូចៗទាំងនោះឱ្យរីកចម្រើនលូត។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារជំរុញកែប្រែអាជីវកម្មមិនផ្លូវការ មកអាជីវកម្មផ្លូវការ គឺមានសារៈសំខាន់ជាទីបំផុត ដើម្បីការទាក់ទាញវិនិយោគក្រៅប្រទេស (FDI) ដែលគេកំពុងតែសំលឹងមើលមកកម្ពុជា ដើម្បីរើទីតាំងវិនិយោគមកកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានបន្តថា នៅពេលដែលគេមកវិនិយោគនៅកម្ពុជា គឺគេត្រូវការ SME យើងធ្វើការជាមួយគេ គេមិនអាចផលិតគ្រប់មុខបានទេ អ៊ីចឹងគេពឹងលើអ្នកក្នុងស្រុកយើងដើម្បីជួយ។ អ្នកក្នុងស្រុកយើងអាចធ្វើការជាមួយគេបាន លក់ដូរជូនគេបានផ្តល់សេវាជូនគេបាន ទាល់តែអ្នកស្រុកជាក្រុមហ៊ុនផ្លូវការ ជាអាជីវកម្មផ្លូវការមានទទួលស្គាល់។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម ចូលរួមអនុវត្ត និងបំពេញនូវគោលការណ និងវិធានការរាជរដ្ឋាភិបាល ដែលនឹងរៀបចំដាក់ចេញ។ ហើយក្នុងក្របខណ្ឌប្រធានគណៈកម្មការសម្របសម្រួលការអភិវឌ្ឍនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រសួងឧស្សាហកម្មនឹងចាប់ផ្តើមជំរុញយុទ្ធនាការផ្សព្វផ្សាយបន្ថែមជូនដល់ម្ចាស់អាជីវកម្ម ឱ្យបានជ្រាប និងយល់ដឹងបន្ថែម ៕

អត្ថបទដែលជាប់ទាក់ទង