**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់

មន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនជនជាតិវៀតណាម២នាក់ និងវត្ថុតាងគ្រឿងញៀនជិត៧០០ គីឡូក្រាម ទៅតុលាការចាត់ការតាមនីតិវិធី

ភ្នំពេញ៖ នៅព្រឹកថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនជនជាតិវៀតណាម២នាក់ និងវត្ថុតាងគ្រឿងញៀនជិត ៧០០គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងវត្ថុតាងគ្រឿងញៀនដ៏ច្រើននេះ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលសហការដឹកនាំផែនប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងដោយមានកិច្ចសហការជាមួយសមត្ថកិច្ចវៀតណាមប្រចាំនៅកម្ពុជា ផ្តល់ព័ត៌មានក្រុមមុខសញ្ញា ដែលមានអង្គការចាត់តាំងជនជាតិវៀតណាម លួចលាក់ធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនពីប្រទេសឡាវ ឬ ថៃ ឆ្លងកាត់កម្ពុជា ទៅប្រទេសវៀតណាម ដោយរក្សាទុកគ្រឿងញៀននៅរាជធានីភ្នំពេញ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមមន្ទីរប្រឆាំងគ្រឿងញៀន ចាត់តាំងកម្លាំងជំនាញការិយាល័យ ក១ ចុះស៊ើបអង្កេតបន្ត រហូតនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៦និង៤០នាទី កម្លាំងជំនាញ (ក១) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៉ិន សុង នាយករងមន្ទីរ និងដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូនគ្រឿងញៀន ខាងលើ នៅ២គោលដៅជាបន្តបន្ទាប់ ដូចខាងក្រោម៖

គោលដៅទី១៖ ចំណុចខនដូរហ្សង់អេលីហ្សេ បន្ទប់លេខ ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ NGUYEN HOAN DINH ភេទប្រុស ជនជាតិវៀតណាម អាយុ ៤៥ ឆ្នាំ។

ចាប់យកគ្រឿងញៀនប្រភេទ៖
-អ៉ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៣០,០៥ក្រាម
-កេតាមីន (KETAMINE) ទម្ងន់ ៧៦,០៤ក្រាម។

គោលដៅទី២៖ ចំណុចខនដូរ ផ្លាទីនីនបេ បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ DUONG TIEN ភេទប្រុស ជនជាតិវៀតណាម អាយុ១៧ឆ្នាំ។

ចាប់យកគ្រឿងញៀនប្រភេទ៖
-មេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩៤៨១២ក្រាម
-កេតាមីន (KETAMINE) ទម្ងន់ ៧៩១៤ក្រាម
-កញ្ជា (MARIJUANA) ទម្ងន់ ១៧០០០ក្រាម
-សារធាតុមិនច្បាស់ ទម្ងន់ ៨៧៦ក្រាម។

សរុបរួម៖
ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ភេទប្រុស (ជនជាតិវៀតណាម)
រឹបអូសគ្រឿងញៀនចំនួន ៦៦៨ គីឡូក្រាម ៧៥១,១ក្រាម។

ចាប់យកសម្ភារៈ និងមធ្យោបាយរួមមាន ៖
១-អាវុធខ្លីចំនួន ០១ដើម និងគ្រាប់កាំភ្លើងចំនួន ១២គ្រាប់
២-លិខិតឆ្លងដែនចំនួន ០២ក្បាល
៣-សៀវភៅការងារចំនួន ០២សន្លឹក
៤-កាតធនាគារចំនួន ០១
៥-ប័ណ្ណចាក់វ៉ាក់សាំងកូវីតចំនួន ០១
៦-អត្តសញ្ញាណប័ណ្ណវៀតណាមចំនួន ០១
៧-ប័ណ្ណបើកបរអន្តរជាតិចំនួន ០១
៨-សៀវភៅបើកបរអន្តរជាតិចំនួន ០១
៩-ជញ្ជីងថ្លឹងធំ២ ជញ្ជីងតូច៤
១០-ម៉ាស៊ីនអ៊ុតថង់ ចំនួន ០២ និងសំភារវេចខ្ចប់គ្រឿងញៀនមួយចំនួន
១១-ឡានចំនួន ០២គ្រឿង
១២-ទូរស័ព្ទដៃ ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងចាប់យកខាងលើ បានបញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង