ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា៖ រីករាយថ្ងៃខួបកំណើតកូនស្រី ស សុខាវិសាខា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះសារជូនពរកូនស្រីជាទីស្រឡាញ់ឯកឧត្ដម ដោយសរសេរថា «រីករាយថ្ងៃខួបកំណើតកូនស្រី ស សុខាវិសាខា» ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បន្តថា «ក្នុងឱកាសដ៏មង្គលប្រពៃថ្លៃថ្លានៃថ្ងៃខួបកំណើតកូនស្រីសម្លាញ់ ស សុខាវិសាខា ប៉ានិងម៉ាក់ សូមជូនពរកូន ឱ្យមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃភ្លឺថ្លា រៀនកាន់តែពូកែ និងមានអាយុវែង» ។

