ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តដ៏ស្រស់ស្អាត នាព្រឹកថ្ងៃទី២២ មីនា ខណៈនៅតែមានភ្ញៀវទេសចរច្រើនកុះករ មកទស្សនាព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ

ភ្នំពេញ៖ ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលប្រាសាទអង្គរវត្តដ៏ស្រស់ស្អាត នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំំ២០២៤។ ភ្ញៀវទេសចរជាតិ-អន្ដរជាតិ នៅតែមានចំនួនច្រើនកុះករក្នុងការមកទស្សនាព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ។
សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។

