**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក្រោមអធិបតីភាពសម្ដេចធិបតី**សម្តេចធិបតី៖ រាជរដ្ឋាភិបាល ដាក់ទិសដៅធំបំផុតទៅលើ «ការទូតសេដ្ឋកិច្ច» សម្រាប់កិច្ចការបរទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅក្នុងធុរកិច្ច ទាល់តែវិស័យឯកជនចូលរួម ជាមួយរាជរដ្ឋាភិបាលទើបទៅរួច**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក្រោមអធិបតីភាពសម្ដេចធិបតី**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងបន្តប្រឹងប្រែងធ្វើឱ្យបរិយាកាសវិនិយោគ នៅកម្ពុជាកាន់តែល្អប្រសើរ**សម្តេចធិបតី៖ ការធានានូវសុខសន្តិភាព ជាកត្តាចាំបាច់បំផុតមិនអាចខ្វះបានដើម្បីកំណើនសេដ្ឋកិច្ចជាតិ**ប្រមុខរាជរដ្ឋាភិបាល ប្ដេជ្ញាខិតខំឲ្យអស់លទ្ធភាព ដើម្បីបង្ករលក្ខណៈឲ្យវិនិយោគិន នៅកម្ពុជា កាន់តែមានភាពប្រកួតប្រជែង និងកាន់តែជោគជ័យបន្តទៀត**ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើការងារសំខាន់ៗមួយចំនួន**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការធ្វើតេស្តរកសារធាតុញៀននៅក្នុងក្របខណ្ឌមន្ត្រីរាជការក្រសួងព័ត៌មាន គ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀននោះទេ****សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ឱ្យតម្លៃទៅលើសមិទ្ធកម្មជាក់ស្តែង ព្រោះទ្រឹស្តីគ្មានន័យទេបើមិនមានការអនុវត្ត**សម្តេចធិបតី៖ ៤ខែ ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាអនុម័តគម្រោងវិនិយោគ ១២៨គម្រោង ដែលមានទុនជាង ២៥០០លានដុល្លារ**សម្ដេចធិបតី៖ រដ្ឋចង់បានវិស័យឯកជនចូលរួមជាដៃគូរ ជួយគិត ជួយធ្វើ ជួយទទួលខុសត្រូវ**ការប្រើប្រាស់ក្នុងប្រព័ន្ធ LACMS និងប្រព័ន្ធ ប.ស.ស. ជួយឱ្យម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ទទួលបាននូវរាល់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យការងារ និងវិស័យសន្តិសុខសង្គមបានឆាប់រហ័ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាល យកចិត្ដទុកដាក់លើកកម្ពស់ វិស័យឯកជន ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឈានទៅសម្រេចបាននូវចុក្ខវិស័យ ឆ្នាំ២០៥០**ជនសង្ស័យឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច និងជាមុខសញ្ញាចាស់ឆក់យ៉ាងសកម្ម ធ្លាប់ជាប់ពន្ធធានាគារជាច្រេីនដង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានភ្លាមៗ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងកម្មវិធីជ្រើសរើសកន្លែងបំពេញការងារ របស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងសិស្សមន្ត្រីក្រមការជំនាន់ទី១០**ក្រសួងសាធារណការ ប្រជុំពិនិត្យការងារសិក្សាគម្រោងផ្លូវតភ្ជាប់ ផ្នែកខាងកើតគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)**សម្តេចធិបតី៖ ជាង ៨ខែនេះ រាជរដ្ឋាភិបាល បានបន្តថែរក្សានូវសុខសន្តិភាព សន្តិសុខ និងស្ថេរភាពសង្គម ដែលជាកត្តាធំបំផុត កម្ពុជាត្រូវតែមាន**អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនខ្លួនគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ពាក់ព័ន្ធករណីរត់ការយកមនុស្សចូលក្របខណ្ឌ

ប្រមុខរាជរដ្ឋាភិបាល ផ្តល់អនុសាសន៍ ៦ចំណុច ដល់ភាគីពាក់ព័ន្ធ ដើម្បីបន្តយកចិត្តទុកដាក់ និងជំរុញការអប់រំបណ្តុះបណ្តាលដល់ពលរដ្ឋ​ខ្មែរ​ឥស្លាម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបាន​ផ្តល់​នូវអនុសាសន៍ណែនាំ​ចំនួន ៦ចំណុចដល់ភាគីពាក់ព័ន្ធ ដើម្បីបន្តយកចិត្តទុកដាក់ និងជំរុញការអប់រំបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាមនៅកម្ពុជា។

ក្នុងឱកាសអញ្ជើញពិសារអាហារស្រាយ​បួសខែរ៉ាម៉ាឌន​ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី បញ្ជាក់ថា ចំពោះវិស័យអប់រំនៅក្នុងវិស័យខ្មែរ​ឥស្លាម បច្ចុប្បន្នមានការរីកចម្រើន ហើយរាជរដ្ឋាភិបាលបានផ្តល់ក្របខណ្ឌគ្រូបង្រៀន ជូនដល់សហគមន៍ខ្មែរ​ឥស្លាម ដែលធ្វើឱ្យចំនួនសិស្សនិស្សិតបញ្ចវ័ន្តខ្មែរ​ឥស្លាម កាន់តែមានចំនួនកើនឡើង។

ទន្ទឹមគ្នានេះ សម្តេចធិបតីសូមអំពាវនាវឱ្យបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលនូវមុខជំនាញ វិជ្ជាជីវៈ និងបច្ចេកវិជ្ជាផ្សេងៗ ដើម្បីឱ្យបងប្អូន ខ្មែរឥស្លាម ទទួលបាននូវការងារសមស្រប ធ្វើឱ្យជីវភាពគ្រួសារ និងសង្គមជាតិកាន់តែប្រសើរឡើង តាមរយៈអនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម៖

ទី១. ថ្នាក់ដឹកនាំឥស្លាម និងសាសនិកឥស្លាមទាំងអស់ សូមបន្តសហការ សាមគ្គីគ្នា និងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍។

ទី២. ត្រូវបន្តរៀបចំដឹកនាំ កិច្ចការសាសនាក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់។

ទី៣. ​អាជ្ញាធរមានសមត្ថកិច្ចជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាម ស៊ូរ៉ា ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹង ស្តីពីការកំណត់លើការកសាងទីកន្លែងប្រតិបត្តិសាសនា នៅតាមបណ្តាភូមិដែលមានសាសនិកខ្មែរឥស្លាមរស់នៅ ស្របតាមក្រឹត្យក្រមច្បាប់សាសនាឥស្លាមដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេសទៅតាមសា្ថប័នមានសមត្ថកិច្ច។

ទី៤. សូមបង្កើនសកម្មភាពសង្គម តាមរយៈ កិច្ចការមនុស្សធម៌ ការអប់រំ ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃជំនឿឥស្លាម និងគោរពតាមរដ្ឋធម្មនុញ្ញ ។

ទី៥. សូមមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាសិទ្ធិសេរីភាពខាងសាសនាឥស្លាមនៅកម្ពុជា តាមរយ:សាមគ្គីភាព ជាមួយអ្នកកាន់សាសនានានា ដើម្បីភាពសុខដុមនីយកម្មផ្នែកសាសនា ។

ទី៦. ត្រូវបន្តកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេស សម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមន៍ខ្មែរឥស្លាម ដោយជៀសវាងការយកសាសនា សម្រាប់ធ្វើអាជីវកម្ម​ បង្កើតបញ្ហាមិនល្អ នៅក្នុងសហគមន៍ ៕

អត្ថបទដែលជាប់ទាក់ទង