**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

រដ្ឋមន្ត្រីមហាផ្ទៃ កោតសរសើរ និងអរគុណកម្លាំងចម្រុះ ក្នុងសកម្មភាពពន្លត់អគ្គិភ័យឆាបឆេះរោងចក្រ អ ជី ហ្វ៊ូតវែរ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

ភ្នំពេញ៖ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងជាសមាជិករាជរដ្ឋាភិបាល ១រូប ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់របស់កម្លាំងចម្រុះ ក្នុងសកម្មភាពពន្លត់អគ្គិភ័យឆាបឆេះរោងចក្រ អ ជី ហ្វ៊តវែរ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីម៉ោង ៤:៣០រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

បើទោះបីសកម្មភាពពន្លត់អគ្គិភ័យនេះ មិនបានទប់ស្កាត់ការឆាបឆេះអគាររោងចក្របានទាំងស្រុងក្តី ក៏ប៉ុន្តែកម្លាំងចម្រុះ ពិតជាបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត និងតាមជំនាញរៀងៗខ្លួន ក្នុងការទប់ស្កាត់មិនឱ្យបន្តឆាបឆេះទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅជាប់រោងចក្រ ពិសេសគ្រោះអគ្គិភ័យនេះ មិនបណ្តាលឱ្យមានអ្នករងរបួស ឬក៏បាត់បង់អាយុជីវិតឡើយ។

ជាមួយគ្នានេះ ក្នុងសកម្មភាពពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅនេះ កម្លាំងចម្រុះបានប្រើរយៈពេលអស់ជាច្រើនម៉ោង និងប្រើរថយន្តពន្លត់អគ្គិភ័យ រហូតទៅដល់ ៥២គ្រឿង ដោយប្រើទឹកអស់ជិត ៥០០ឡាន រហូតដល់ម៉ោង ១:៣៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ទើបអាចគ្រប់គ្រងស្ថានភាពបាន ១០០%។

ជាមួយគ្នានេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខលំបាកប្រកបដោយក្តីសោកស្តាយជាពន់ពេកជាមួយម្ចាស់រោងចក្រ និងថ្នាក់ដឹកនាំ ព្រមទាំងបងប្អូនកម្មករ កម្មការិនីទាំងអស់ ដែលរងគ្រោះដោយឧប្បទ្ទវហេតុគ្រោះអគ្គិភ័យនេះ ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើនសន្ធឹកសន្ធាប់ និងបាត់បង់ការងារជាដើម។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវដល់ពុកម៉ែ បងប្អូនជនរួមជាតិទូទាំងប្រទេស សូមបង្កើននូវស្មារតីប្រុងប្រយត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យគ្រប់ទីកន្លែង ទាំងនៅក្នុងផ្ទះ ផ្សារ សាលារៀន រោងចក្រ សហគ្រាសអាជីវកម្ម ទីតាំងសាធារណៈផ្សេងៗ ស្រែ ចំការ និងព្រៃឈើជាដើម ជាពិសេសក្នុងស្ថានភាពដែលប្រទេសយើង កំពុងតែស្ថិតក្នុងរដូវក្ដៅ។

ជាមួយគ្នានេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានឱ្យកម្លាំងពន្លត់អគ្គិភ័យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តត្រៀមលក្ខណៈប្រតិបត្តិការផ្ដល់សេវាជួយសង្គ្រោះជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលា ដើម្បីរួមគ្នាសម្រេចគោលដៅរួម គឺ«ធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕

អត្ថបទដែលជាប់ទាក់ទង