ទេសរដ្ឋមន្ត្រី គន់ គីម អនុញ្ញាតឲ្យទូតប៉ាគីស្ថាន ប្រចាំកម្ពុជា ចូលជួបពិភ្សាការងារ ពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតអោយឯកឧត្តម ហ្សាហ៊ី រុឌីន បាបារ ថាហ៊ីម ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព ស្ថានទូត នៃសាធារណរដ្ឋឥស្លាម ប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសមនិងពិភ្សាការងារស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅ(គ.ជ.គ.ម)។ក្នុងជំនួបនោះដែលមានការចូលរួមពី ឯកឧត្តម អនុប្រធាន និងទីប្រឹក្សា អគ្គលេខាធិការរង(គ.ជ.គ.ម)ផងដែរ។
ក្នុងជំនួបនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ (គ.ជ.គ.ម.) បានស្វាគមន៏យ៉ាងកក់ក្តៅចំពោះ ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព ស្ថានទូត នៃសាធារណរដ្ឋឥស្លាម ប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដែលកន្លងមកមានការទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជាប៉ាគីស្ថាន ពិសេសលើការងារបទពិសោធន៏វិស័យ គ្រប់គ្រងគ្រោះមន្តរាយ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដោយធម្មជាតិនិងមនុស្សបង្កឡើង។
មានប្រសាសន៏ជំរាបជូនក្នុងឱកាសនោះឯកឧត្តម ហ្សាហ៊ី រុឌីន បាបារ ថាហ៊ីម ឯកអគ្គរដ្ឋទូត បានលើកឡើងពីគោលបំណង រដ្ឋាភិបាលប៉ាគីស្ថាន ស្នើសុំ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា ទៅចូលរួមពិព័រណ៍អន្តរជាតិលើកទី១ ស្ដីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលរៀបចំឡើហដោយ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ នៃរដ្ឋាភិបាលប៉ាគីស្ថាន ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី២៣-២៦ ខែមេសា ឆ្នាំ២០២៤ នៅប្រទេសប៉ាគីស្ថានខាងមុខនេះ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ (គ.ជ.គ.ម.)និងទទួលយកតាមសំណើររដ្ឋាភិបាលប៉ាគីស្ថាន ជំរាបជូនសម្តច ធិបតី ហ៊ុន មាណែត ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីឆ្លើយតបទៅចូលរួមពិព័រណ៍អន្តរជាតិលើកទី១ ស្ដីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលរៀបចំឡើហដោយ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ នៃរដ្ឋាភិបាលប៉ាគីស្ថាន។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីមបានលើកឡើងផងដែរពីសកម្មភាពលើការងារអាស៊ានក៏ដូចជាទំនក់ទំនងល្អជាមួយបណ្ត្តាលប្រទេសមួយចំនួននិងទៅការចូលរួមប្រជុំនិងផ្ដល់យោបល់ផ្លាស់ប្តូរបទពិសោធន៏ទាំងការពិព័រណ៍ជាតិនិងអន្តរជាតិនានាផងដែរ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត អនុប្រធានទី១បានបញជាក់ថា នៅព្រះរាជាណាចក្រកម្ពុជាមានគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយថ្នាក់ជាតិជាសេនាធិការអោយនាយករដ្ឋមន្រ្តី ដែលជាប្រធាននិងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានារួមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី រហូតទៅដល់ថ្នាក់ក្រោមជាតិ មូលដ្ឋានសហគមន៏ផងដែរ។ គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយបានពង្រឹងលទ្ធភាពក្នុងការឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្នុងហេតុការណ៍គ្រោះមហន្តរាយក្រោមកិច្ចសហប្រតិបត្តិការជាមួយកងប្រតិបត្តិការ រុករក និងសង្គ្រោះទាំង១៦កង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា កាកបាទក្រហមកម្ពុជា និងអង្គការដៃគូ។
គូសបញ្ជាក់ថាការចូលរួមពិព័រណ៍អន្តរជាតិនោះ ត្រូវមានផែនការ៣ចំណូច ១. រៀបចំស្តង់តាំង ពិព័រណ៍ ស្តីពីគំនិតផ្តួចផ្តើមនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងអធិប្បាយអំពីភាពជោគជ័យ របស់ខ្លួន, ២. ចាត់តាំងមន្ត្រីជាវាគ្មិន ចូលរួមពិភាក្សាក្នុងសិក្ខាសាលា, និង ៣. ចូលរួមលំហាត់សមយុទ្ធ (នៅកន្លែងបញ្ជាការ-Table Top) ស្តីពីមុខសញ្ញាគ្រោះថ្នាក់ចម្រុះ ៕



