អាវុធហត្ថភ្នំពេញ បញ្ជូនសង្ស័យ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។ ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចដីឡូតិ៍ ស្ថិតភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន៖ ក្រាមសថ្លាចំនួន០២កញ្ចប់ ឧបករណ៍សម្រាប់សេពគ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀត។
ជនសង្ស័យទាំង០៦នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ជៀម សុខចំរើន ភេទប្រុស អាយុ ២៤ឆ្នាំ
២-ឈ្មោះ ព្រំ ថារ៉ូ ភេទប្រុស អាយុ ២៦ឆ្នាំ
៣-ឈ្មោះ អូន ណារ៉ាក់ ភេទប្រុស អាយុ ១៩ឆ្នាំ
៤-ឈ្មោះ ហម អាត ភេទប្រុស អាយុ ៣៥ឆ្នាំ
៥-ឈ្មោះ ឡាត់ សាលួន ភេទប្រុស អាយុ ៣១ឆ្នាំ
៦-ឈ្មោះ សៀក ដួង ភេទប្រុស។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ៕

