**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ស្នងការសហភាពអឺរ៉ុប៖ ដំណើរទស្សនកិច្ចមកកាន់កម្ពុជា គឺជាការរឹតចំណងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងសហភាពអឺរ៉ុប និងដើម្បីជំរុញការវិនិយោគបន្ថែមទៀតនៅកម្ពុជា

ភ្នំពេញ៖ លោក ជំទាវ ជូតា យូភើលឡៃណាន់ (Jutta Urpilainen) ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិបានថ្លែងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់កម្ពុជា គឺជាជាការរឹតចំណងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងសហភាពអឺរ៉ុប និងជាគំនិតផ្តើមផ្តើមនៃការចាប់ផ្តើម ដើម្បីជំរុញការវិនិយោគបន្ថែមទៀតនៅកម្ពុជា។

លោកជំទាវលើកឡើងបែបនេះនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងពេលលោកជំទាវបានវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ ក្រោយបញ្ចប់ការបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល០២ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២៤។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបានឱ្យដឹងថា៖ ”នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំមកកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយកម្ពុជាជា ប្រទេសដំបូងដែលខ្ញុំបានមកក្នុងតំបន់អាស៊ាន។ ដំណើរទស្សនកិច្ចនេះបានផ្តល់បទពិសោធន៍ជាច្រើន។ វាជាកិត្តិយសណាស់ដែលបានជួបដៃគូជាច្រើន ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ មិនថារដ្ឋាភិបាល ធុរកិច្ច សង្គមស៊ីវិល និងយុវជន”។

លោកជំទាវបានថ្លែងថា ”ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានជំរុញប្រជាជនរាប់លាននាក់ឱ្យចាកចេញពីភាពក្រីក្រក្នុងរយៈពេលម្ភៃឆ្នាំចុងក្រោយនេះ។ ជាមួយនឹងការបញ្ចប់ពីភាពជាប្រទេសអភិវឌ្ឍន៍តិចតួចនៅពេលខាងមុខនេះ កម្ពុជាស្ថិតក្នុងដំណាក់កាលមួយដ៏សំខាន់។ សហភាពអឺរ៉ុបបញ្ជាក់ឡើងវិញនូវភាពជាដៃគូរបស់ខ្លួនជាមួយកម្ពុជា នៅក្នុងដំណាក់កាលអន្តរកាលនេះ”។

ក្នុងនាមជាអតីតគ្រូបង្រៀនម្នាក់ លោកជំទាវសង្ឃឹមជឿជាក់ថាការវិនិយោគដ៏សំខាន់បំផុតដែលពិភពលោកអាចបង្កើតបាននាពេលបច្ចុប្បន្ននេះ គឺទៅលើយុវជនតាមរយៈការអប់រំ។បច្ចុប្បន្នកម្ពុជាសម្បូរទៅដោយយុវជនហើយ ទាំងបច្ចុប្បន្ន និងអនាគតពួកគេជាសរសរគ្រឹះរបស់ប្រទេសជាតិ។ សហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួនបានជួយដល់ប្រព័ន្ធអប់រំនៅកម្ពុជាអស់រយៈពេលជាង២០ ឆ្នាំមកហើយ ជាមួយនឹងជំនួយជាង២០០លានអឺរ៉ូ” និងបានលើកឡើងដែរថា ពិភពលោកសព្វថ្ងៃនេះប្រឈមមុខនឹងភាពមិនប្រាកដប្រជាជាច្រើន ក្នុងចំណោមនោះគឺដោយសារសង្គ្រាមឈ្លានពានដោយខុសច្បាប់របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ជម្លោះនៅមជ្ឈិមបូព៌ា ស្ថានភាពសេដ្ឋកិច្ចមិននឹងនរ និងជាចុងក្រោយគឺការប្រែប្រួលអាកាសធាតុ។

តំណាងសហភាពអឺរ៉ុប លោកជំទាវបានគូសបញ្ជាក់ថា “ក្នុងបេសសកម្មនៅកម្ពុជានេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីគំនិតផ្តួចផ្តើមមួយចំនួន ដែលធ្វើឱ្យភាពជាដៃគូរវាងកម្ពុជា និងសហភាពអឺរ៉ុបកាន់តែស៊ីជម្រៅ និងជួយជំរុញការអនុវត្តយុទ្ធសាស្ត្រវិនិយោគច្រកទ្វារទៅកាន់សកលលោករបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសផងកម្ពុជាដែរ។ ការមកកាន់កម្ពុជាលើកនេះ គឺទីមួយ ការបើកសម្ពោធនូវគម្រោង Global Gateway Flagship របស់យើងស្តីពី “ការអប់រំសម្រាប់ការងារបៃតង និងឌីជីថល” ដែលនឹងទាក់ទាញការវិនិយោគដែល ជាតម្រូវការសម្រាប់យុវជនកម្ពុជាឱ្យរីកចម្រើន។ ការវិនិយោគលើវិស័យអប់រំ ជំនាញ និងការស្រាវជ្រាវទាំងនេះក៏អាចទាក់ទាញ ក្រុមហ៊ុនអឺរ៉ុបកាន់តែច្រើន ឱ្យមកផ្តល់ការងារប្រកបគុណភាពខ្ពស់ដល់ប្រជាពលរដ្ឋកម្ពុជាសម្រាប់ ការអភិវឌ្ឍន៍បៃតង និងឌីជីថលរបស់ប្រទេស។ទីពីរ យើងបានចាប់ផ្តើមគំនិតផ្តួចផ្តើមរបស់ក្រុមអឺរ៉ុប (Team Europe Initiative) ចំនួនពីរ ដើម្បី បង្កើតការងារសមរម្យនៅក្នុងប្រទេសកម្ពុជា ដោយការផ្តួចផ្តើមទីមួយគឺផ្តោតលើ “កសិ-ពាណិជ្ជកម្មបៃតង និងការងារសមរម្យ” នឹងកៀងគរថវិកា ចំនួន១ពាន់លានអឺរ៉ូ ហើយមួយទៀតគឺផ្តោតលើ “រោងចក្របៃតង និងការងារសមរម្យ” ដែលនឹងកៀងគរថវិកាចំនួន៤០០ លានអឺរ៉ូ។ គំនិតផ្ដួចផ្ដើមទាំងនេះគាំទ្រដល់ចីរភាពកសិ-ពាណិជ្ជកម្មបៃតង រោងចក្របៃតង និងការទទួល បានការងារសមរម្យ។ គំនិតផ្តួចផ្តើមទាំងពីរនេះបានជួយលើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃដែលមានចីរភាពនៅក្នុងវិស័យផលិតភាពដែលបានជ្រើសរើស ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ។
ទីបី យើងបានចុះហត្ថលេខាលើកម្មវិធីថ្មីរបស់សហភាពអឺរ៉ុបចំនួនបួននៅក្នុងពិធីមួយរួមគ្នាជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដូចជា៖ គម្រោង CAPSAFE របស់សហភាពអឺរ៉ុប ដោយផ្តោតលើការផលិត និងការកែច្នៃគ្រាប់ស្វាយចន្ទី និងម្រេច ដោយមិនប៉ះពាល់ដល់ធនធានព្រៃឈើ លើកកម្ពស់វិស័យកសិកម្មប្រកបដោយចីរភាព។

លោកជំទាវបានបញ្ជាក់បន្ថែមថា ”លើសពីនេះ ខ្ញុំរីករាយដែលបានឃើញលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងជាមួយទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុប ក្នុងនាមជាក្រុមអឺរ៉ុបពិតប្រាកដ ក្នុងការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង។ រោងចក្រផលិតទឹកស្អាតបាក់ខែង នឹងជួយសម្រួលដល់ការប្រើប្រាស់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋចំនួន២ លាននាក់ក្នុ ងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
លោកជំទាវបានលើកឡើងដែរថា” ខ្ញុំក៏បានចូលរួមក្នុងពិធីដាំដើមឈើជានិមិត្តរូបនៅសាលាបឋមសិក្សាភ្នំពេញថ្មី ជាមួយនឹងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីជាការគាំទ្រគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមអ៊ាង សុផល្លែត ក្នុងការដាំដើមឈើមួយលានដើមក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើលើផ្ទៃដីនៅកម្ពុជាអោយដល់ ៦០%។ គំនិតផ្តួចផ្តើមនេះគឺស្របតាមគោលបំណងបៃតងរួមគ្នារបស់យើង ហើយការអប់រំដើរតួនាទីយ៉ាងសំខាន់នៅក្នុងរឿងនេះ។ ខ្ញុំរីករាយដែលបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអំពីកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគដ៏យូរអង្វែងរបស់យើងនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង