**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំប្រតិភូក្រសួងមហាផ្ទៃចូលរួមកិច្ចប្រជុំតុមូលសកលជាន់ខ្ពស់ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក**រដ្ឋាករទឹកបាត់ដំបង ចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាព នៃការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកបាត់ដំបង សម្រាប់រដូវប្រាំងឆ្នាំ២០២៤**លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់ក្រសួងពាណិជ្ជកម្ម**ប្រជាពលរដ្ឋ ៤០០នាក់ នៅក្នុងឃុំដងទង់ បានទទួលការព្យាបាលជំងឺដោយមិនគិតប្រាក់ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ **រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញជាអធិបតី ក្នុងពិធីបើក “កិច្ចសន្ទនាគោលនយោបាយស្តីពី សុវត្ថិភាពចរាចរណ៍សម្រាប់កុមារ និងក្មេងជំទង់នៅកម្ពុជា”**ការជំរុញឱ្យមានការផ្លាស់ប្តូរពីប្រភេទរថយន្តដឹកទំនិញ ទៅជាប្រភេទរថយន្តដឹកអ្នកដំណើរ សម្រាប់ដឹកកម្មករនិយោជិត នឹងត្រូវបញ្ចប់យ៉ាងយូរនៅឆ្នាំ២០២៧**សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកស្រី ឈឹម ប៉ែននីឡា ដែលជាម្តាយមីងជីដូន​មួយ**ប.ស.ស. បើកវគ្គបណ្ដុះបណ្ដាលលើកដំបូងលើជំនាញពិធីការជាតិ និងអន្ដរជាតិ ដើម្បីបង្កើនសមត្ថភាពមន្ត្រី និងបុគ្គលិករបស់ខ្លួន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា នៅវត្តអង្គតាម៉ិញ ដែលមានអាយុកាល១២៦ឆ្នាំ**ក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណ អង្គភាពសារព័ត៌មានចំនួនពីរ ក្រោយពីម្ចាស់អង្គភាព ប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ**ឯកឧត្តម សួស ប្រាថ្នា ចូលរួមប្រជុំក្រុមការងារអន្តរក្រសួង ស្ដីពីការពិនិត្យពិភាក្សាលើការរៀបចំធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យមន្ទីរ អង្គភាព ខ្សែបណ្ដោយ សម្រាប់អនុវត្តការងារចុះបញ្ជីគម្រោងវិនិយោគក្រោមទុន ៥លានដុល្លា នៅថ្នាក់រាជធានី ខេត្ត**ឯកឧត្តម ចាន់ សុធា ដឹកនាំប្រជុំក្រុមការងារអន្តរក្រសួង ស្ដីពីការពិនិត្យពិភាក្សាលើការរៀបចំធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យមន្ទីរ អង្គភាព ខ្សែបណ្ដោយ សម្រាប់អនុវត្តការងារចុះបញ្ជីគម្រោងវិនិយោគក្រោមទុន ៥លានដុល្លា នៅថ្នាក់រាជធានី ខេត្ត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ការព្យាបាលជំងឺរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ**គណៈប្រតិភូក្រសួងអប់រំកម្ពុជា ធ្វើដំណើរទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសិង្ហបុរី**ថ្ងៃនេះ! ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ចាប់ផ្តើមហើយនៅអគារ KAMPUS ដោយផ្តល់ឱកាសការងារជាង៥ពាន់កន្លែងដល់យុវជន**ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំលើកដំបូង គណៈកម្មការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ**ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន បើកវគ្គផ្សព្វផ្សាយសភាពការណ៍ថ្មី និងឯកសារជំនួយស្មារតី ជូនដល់ នាយទាហាន ពលទាហាន តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប**នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យនាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា លើកទី១

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើទៅកាសែត និងវិទ្យុមួយនៅក្រៅប្រទេស កុំបង្ខូចឈ្មោះមន្រ្ដីរបស់កម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រើពាក្យមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចដោយវិទ្យុមួយនៅក្រៅប្រទេស គឺមិនមានវិជ្ជាជីវៈនោះទេ ហើយមន្រ្តីរបស់រាជរដ្ឋាភិបាល គឺបានយល់ច្បាស់ពីការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោង សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនខ្ចីប្រាក់ពីបរទេសមកធ្វើការអភិវឌ្ឍនោះទេ គឺធ្វើឡើងតាមរយៈ BOT ហើយសម្តេចក៏មិនជឿថា មន្រ្តីរាជរដ្ឋាភិបាលល្ងង់ដល់ថ្នាក់មិនស្គាល់ពាក្យ BOT នោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមានចក្ខុវិស័យខ្ពស់ក្នុងគម្រោងអភិវឌ្ឍន៍នានា ទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោកដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង