ក្លឹបអគ្គស្នងការដ្ឋានគរបាលជាតិ យកឈ្នះក្លឹបអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយលទ្ធផលបច្ចេកទេស ៣ទល់នឹង០

ភ្នំពេញ៖ នៅល្ងាចថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤នេះ ពូល D ក្រុមកីឡាករបាល់ទាត់ ក្លឹបអគ្គស្នងការដ្ឋានគរបាលជាតិ ប្រកួតជាមួយក្រុមកីឡាករបាល់ទាត់ ក្លឹបអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្នុងព្រឹត្តការណ៍ប្រកួតដណ្តើម «ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ លើកទី១ ឆ្នាំ២០២៤» នៅកីឡដ្ឋានសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP Stadium )។
ចប់ការប្រកួត ក្រុមកីឡាករបាល់ទាត់ ក្លឹបអគ្គស្នងការដ្ឋានគរបាលជាតិ បានយកឈ្នះក្រុមកីឡាករបាល់ទាត់ ក្លឹបអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយលទ្ធផលបច្ចេកទេស ៣ទល់នឹង០ ៕
