**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

តំបន់អភិរក្ស ពូជត្រី និងសត្វស្លាបចម្រុះ នៅវាលរហាលកេសអាវៀន កំពុងប្រែក្លាយជាតំបន់អេកូទេសចរបែបធម្មជាតិគោល គឺ«អភិរក្ស និងអភិវឌ្ឍ»

ភ្នំពេញ៖ វាលរហាលកេសអាវៀន ជាតំបន់អភិរក្សពូជត្រីសំបូរបែប និងហ្វូងសត្វស្លាបចម្រុះជាចើ្រនប្រភេទ នៅខាងត្បូងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើគិតពីទីរួមក្រុងសិរីសោភ័ណទៅមានចម្ងាយប្រមាណជា​ជិត២០គ.ម។ វាលរហាលកេសជាកន្លែងអភិរក្សពូជត្រី និងអាវៀនមានចុងស្ទឹងសិរីសោភ័ណ ជួបគ្នានឹងគល់ស្ទឹងមង្គលបូរី វាមានរាងក្រវិចក្រវៀន និងសំបូរដោយព្រៃលិចទឹកសម្រាប់ជាជំរកសត្វស្លាបជាច្រើនប្រភេទរស់នៅ ហើយមកទល់ពេលនេះគឺសត្វស្លាបជាច្រើនកាន់តែមកបន្តរស់នៅ ដែលបច្ចុប្បន្នត្រូវបានគេប្រសិទ្ធនាមថា តំបន់ការពារធម្មជាតិរហាលកេស អាវៀន។

បើតាមការឲ្យដឹងពីលោក ខុង ប៊ុន មេឃុំស្នួលមានជ័យ និងជាប្រធានតំបន់ការពារធម្មជាតិរហាលកេស អាវៀន បានលើកឡើងថា៖ តំបន់ការពារធម្មជាតិរហាលកេស អាវៀននេះ មានផ្ទៃដីដែលបានចុះយាមការសរុបប្រមាណជាង២៨ហិចតា ក្នុងនោះបែងចែកជា០២គឺ ១,ជម្រកសត្វស្លាបចំនួន២៣ហិចតា និងតំបន់អភិរក្សត្រីចំនួន៥ ហិចតា។ ម្យ៉ាងវិញទៀតតំបន់អភិរក្សនេះសំបូរទៅដោយសត្វស្លាបចម្រុះជាច្រើនប្រភេទ កុកស ខ្វែកយប់(ខ្វែកធំ) កុកក្រក ក្រៀល ខ្សង  ក្រង៉ ទុង ក្អែកទឹក ត្រយ៉ង  សត្វស្មោញ ដែលជាសត្វកម្រជិតដាច់ពូជផងដែរ។

លោក ខុង ប៊ុន មេឃុំឈ្នួមានជ័យបានបញ្ជាក់ថា៖ ជាកិច្ចផ្តួចផ្តើមរបស់លោកនៅដើមឆ្នាំ២០២៤នេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងជាប្រយោជន៍សម្រាប់កសិករបានទឹកស្រោចស្របដំណាំកសិកម្មឃុំបានធ្វើគម្រោងចំនួន២ គឺជីកប្រឡាយប្រវែងជាង៨គីឡូម៉ែត្រ ទៅទល់នឹងបឹងអភិរក្សរហាលកេះដើម្បីអោយភ្ញៀវទេសចរអាចទៅកំសាន្តលេងនារដូវវស្សា និងមួយវិញទៀតគឺការលើកផ្លូវប្រវែងជាង៣គីឡូម៉ែត្រតភ្ជាប់ពីផ្លូវភូមិរំពាក់ ឃុំឈ្នួរ ដែលភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅដល់តំបន់សត្វស្លាប ។

លោក បានបញ្ជាក់ទៀតថា៖ តំបន់នេះភ្ញៀវទេសចរណ៍អាចចូលទៅកំសាន្តតាមផ្លូវគោកក៏ដូចជាជិះទូកកំសាន្តមើលសត្វតាមលើផ្ទៃទឹកផងដែរ។ទៅថ្ងៃអនាគតលោកនឹងមានគម្រោងពង្រីកតំបន់អភិរក្សនេះឲ្យបានធំ៣០ហិចតា ទៅ ៤០ហិចតា ដើម្បីដាំដើមឈើបន្តទុកជាជម្រកសត្វ និងមច្ឆាជាតិ៕
បន្ទាយមានជ័យ,១១/០៣/០២៤=ណុប-រក្សា(២៩០១៦)

អត្ថបទដែលជាប់ទាក់ទង