ស្នងការរងខេត្តស្វាយរៀងម្នាក់ ត្រូវបានដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោមមូលហេតុល្មើសវិន័យកងកម្លាំង

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញ លោកពលបាលត្រី កែវ ភោគ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ក្រោមមូលហេតុល្មើសវិន័យកងកម្លាំងនគរបាលជាតិ ៕

