**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥ ចូលរួមប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្លាំង និងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ កម្ពុជា-ថៃ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម កិច្ចប្រជុំ រវាងកងកម្លាំង និងអាជ្ញាធរខេត្តបន្ទាយមានជ័យព្រះរាជាណាចក្រកម្ពុជា និងកងកម្លាំងបូព៌ាថៃ អាជ្ញាធរខេត្តស្រះកែវ ព្ររាជណាចក្រថៃ ។

ភាគីកម្ពុជា ដឹកនាំដោយឯឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡាយ សៀវលី អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាកិច្ចការព្រំដែន លោកគឹម សុវណ្ណា អគ្គកុងស៊ុលប្រចាំខេត្តស្រះកែវ លោកមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ លោកអភិបាលស្រុក/ក្រុង ជាប់ព្រំដែនកម្ពុជាថៃ និងមន្រ្តីជំនាញដែលមានការពាក់ព័ន្ធ។

ដោយឡែកភាគី ថៃដឹកនាំដោយ ឯកឧត្តម ភូមិវ៉ាត់ ឧត្តមសាប់ អភិបាលរងខេត្តស្រះកែវ អមដំណើរដោយលោកមេបញ្ជាការរង កងកម្លាំងបូព៌ា កម្លាំងដែលមានការពាក់ព័ន្ធ និងលោកអភិបាលស្រុកជាប់ព្រំដែនខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះបានប្រព្រឹត្ត ដោយការយោគយល់គ្នា ដោះស្រាយបញ្ហាផ្សេងៗ នៃខេត្តទាំងពី សម្រាប់គុណប្រយោជន៍ និងលើកកម្ពស់ជីវភាពរស់នៅតំបន់ព្រំដែន ដល់ប្រជាពលរដ្ឋទាំងសងខាង ឲ្យកាន់តែល្អប្រសើរ ផ្អែកតាមក្របខ័ណ្ឌយុទ្ធសាស្រ្តសហប្រតិបត្តិការសេដ្ឋរវាងខេត្តទាំងពី។

ស្ថិតនៅក្នុងឪកាសនោះដែរ ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា កងកម្លាំងយោធភូមិភាគទី៥ ភាគីកម្ពុជា ដែលមានកងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន នៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងការទប់ស្កាត់បទល្មើស បទក្រិតឧដ្ឋឆ្លងដែន ឈរលើស្មារតីស្មោះត្រង់ ដោះស្រាយបញ្ហាដោយសន្តិវិធី និងការយោគយល់គ្នាទៅវិញទៅមក ធានាបាននូវព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព ជាពិសេសបន្តពង្រឹង កិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ នៃអនុស្សារណៈយោគយល់ (MOU)ជាមួយគ្នាលើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែននៃខេត្តទាំងពី៕

អត្ថបទដែលជាប់ទាក់ទង