**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយពីខួបលើកទី ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

ភ្នំពេញ៖ ដើម្បីឈានឆ្ពោះទៅអបអរខួបលើកទី ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» កាកបាទក្រហមកម្ពុជា បានចុះផ្សព្វផ្សាយដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

កម្មវិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត សរុបចំនួន ២៥០នាក់ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

លោកជំទាវអគ្គលេខាធិការ បាននាំព្រះរាជបន្ទូល ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ដែលបានចំណាយពេលវេលដ៏មានតម្លៃចូលរួមវគ្គផ្សព្វផ្សាយនាពេលនេះ។

លោកជំទាវបានបានបន្តថា «បន្ទាប់ពីទទួលបានរបាយការណ៍បូកសរុបការផ្សព្វផ្សាយ និងសំនួរ-ចម្លើយ រយៈពេលមួយម៉ោងកន្លះ ពីក្រុមការងារ ដែលង្ហាញនូវការចូលរួមដោយសោមនស្សរីករាយ និងការយកចិត្តទុកដាក់ស្តាប់ពីក្មួយៗនិស្សិតទាំងអស់ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងដែលក្មួយៗទទួលបាននូវ ចំណេះដឹងបន្ថែមទៀតអំពីហានិភ័យប្រឈមនឹងសុខភាព និងការប្រែប្រួលអាកាសធាតុ និងទទួលយកទៅអនុវត្តដើម្បីធានាធ្វើយ៉ាងណាឱ្យខ្លួនយើងមានសុខភាពល្អ។ សង្ឃឹមថាក្មួយៗនឹងជួយអប់រំផ្សព្វផ្សាយបន្តដល់មិត្តភក្តិ (មិត្តអប់រំមិត្ត) បងប្អូននៅក្នុងក្រុមគ្រួសារ និងសហគមន៍ឱ្យបានយល់ដឹងដូចគ្នា និងបានជាប្រយោជន៍មានសុខភាពល្អសម្រាប់ផ្ទាល់ខ្លួនផង សម្រាប់ក្រុមគ្រួសារផង និងរួមគ្នាជាសហគមន៍ដែលមានសុខភាពល្អ ហើយជាពិសេស អាចទប់ទល់បាននឹងការប្រែប្រួលអាកាសធាតុ»។

លោកជំទាវបានបញ្ជាក់បន្ថែមទៀតថា តាមការសិក្សាស្រាវជ្រាវក្នុងរវាងឆ្នាំ២០១៩កន្លងមកនេះ បានបញ្ជាក់ឱ្យឃើញថា កម្ពុជាយើងបានខាតបង់ប្រាក់ក្នុងការព្យាបាលជំងឺមិនឆ្លង ជាពិសេសជំងឺធំៗទាំងបួនមុខរួមមាន ជំងឺមហារីក, ជំងឺទឹកនោមផ្អែម, ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺបេះដូងសរសៃឈាម ដែលចំណាយថវិកាអស់រហូតដល់ប្រមាណមួយពាន់ប្រាំរយលានដុល្លារសហរដ្ឋអាម៉េរិក ក្នុងមួយឆ្នាំ។ ដោយហេតុនេះហើយទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋយើង ប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅប្រកបដោយសុខភាពល្អ បញ្ចៀសឱ្យបាននូវជំងឺមិនឆ្លងទាំងនោះ ដូចពាក្យចាស់ពោលថា «ស្រឡាញ់ខ្លួន ស្ងួនចំណី»។

ជាចុងក្រោយនេះ លោកជំទាវអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកល វិទ្យាល័យជាតិគ្រប់គ្រង ជាពិសេសសាកលវិទ្យាធិការ ដែលជាប្រធានកិត្តិយសក្លឹបយុវជន កកាកបាទក្រហមកម្ពុជា និងសម្របសម្រួលគ្រប់លទ្ធភាពឱ្យក្មួយៗយុវជនបានចូលរួមសកម្មភាពមនុស្សធ៌មរបស់កាកបាទក្រហមកម្ពុជា។

លើសពីនេះទៅទៀត រៀងរាល់ទិវា ៨ ឧសភា សាកលវិទ្យាល័យតែងតែឧបត្ថម្ភគាំទ្រថវិកាជារៀងដរាបមក ចំនួន១៣លើកជាប់ៗគ្នា តាំងពីឆ្នាំ ឭ២០០៩ ដល់ឆ្នាំ ២០២៣ កន្លងមកនេះព្រមទាំងផ្តល់អាហារូបករណ៍ជូនកាកបាទក្រហមកម្ពុជារហូតមកដែរ និងសូមជូនពរលោកបណ្ឌិតសាកលវិទ្យាធិការរង លោកស្រីសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង