**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

បណ្ឌិត សូ ណារ៉ូ៖ ការចូលរួមរបស់ពលរដ្ឋខ្មែរនៅអូស្រ្តាលី គឺបង្ហាញការពេញចិត្តចំពោះរាជរដ្ឋាភិបាល និងសម្ដេចធិបតី មិនមានការទិញទឹកចិត្តនោះទេ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអាស៊ាន បានលើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្រ្តាលី គឺជាការបង្ហាញការពេញចិត្តចំពោះរាជរដ្ឋាភិបាល ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនមានការទិញទឹកចិត្តនោះទេ ហើយការគាំទ្រដ៏ខ្លាំងក្លានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូង។

ឯកឧត្តមបណ្ឌិត បានលើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១-៧ ខែមីនា ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារាត្រីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានថ្លែងយ៉ាងដូច្នេះថា ការចូលរួមនេះគឺបង្ហាញការពេញចិត្តចំពោះរាជរដ្ឋាភិបាល មិនមានការទិញដូរដូចការចោទប្រកាន់នោះទេ ដែលខ្ញុំឃើញជាក់ស្ដែង អ្នកខ្លះសុខចិត្តទិញសំបុត្រយន្តហោះពីស៉ីដនីទៅមែលប៊ន ហើយអ្នកចូលរួមក្នុងកម្មវិធីពេញតែម្ដង។

ឯកឧត្តមបណ្ឌិត បានបន្តថា ការចូលរួមក្នុងកម្មវិធីសំណេះសំណាលនេះ គឺបង្ហាញនូវទឹកចិត្តគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរចំពោះរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានកំណើនស្ទុះឡើងយ៉ាងខ្លាំងក្លា។

ឯកឧត្តមបណ្ឌិត បានបន្តទៀតថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមិនដែលធ្លាប់មានទេ គឺប្រជាពលរដ្ឋខ្មែរជិត១ពាន់នាក់បានដង្ហែតាមផ្លូវ ដើម្បីបង្ហាញការស្រឡាញ់ ទុកចិត្តចំពោះរាជរដ្ឋាភិបាលដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ វិបុលភាពដល់ទឹកដីនិងប្រជាជនកម្ពុជា។

ចំណែកឯបាតុករដែលប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដោយសារតែមានគ្នាតិចពេក ពួកគេក៏បានចូលរួមជាមួយមាតុករភូមា វៀតណាម ឡាវ ចងក្រងគ្នាដើម្បីឱ្យបានឃើញចំនួនច្រើន ដោយពួកគេភាគច្រើនប្រើប្រាស់ទង់របស់វៀតណាមសេរី ដូច្នេះហើយឃើញតែពណ៌លឿងៗ។

សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងនូវែលសេឡង់ នាថ្ងៃទី៣ ខែមីនា នៅទីក្រុងម៉ែលប៊ននោះ គឺមានអ្នកចូលរួមប្រមាណជាង១,៦០០នាក់។ ចំពោះអ្នកចង់ចូលរួមគឺមានចំនួនច្រើនជាងនេះទៅទៀត គ្រាន់តែទីតាំងដែលរៀបចំពិធីសំណេះសំណាលនោះ ត្រូវកំណត់បានតែជាង១ពាន់នាក់ តែយ៉ាងណាក៏មានអ្នកគាំទ្រជាច្រើនពាន់ច្រើនម៉ឺននាក់ទៀតដែរ ៕

អត្ថបទដែលជាប់ទាក់ទង