**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្រើនរំលឹកឲ្យកងទ័ពបន្តចូលរួមថែរក្សាសន្តិភាព និងស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានក្រើនរំលឹកដល់កងទ័ពត្រូវបន្តចូលរួមថែរក្សាសន្តិភាព គាំទ្រអនុវត្តរាល់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងទប់ស្កាត់រាល់ឧបាយកលបំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិឱ្យបានជាដាច់ខាត។

ក្នុងឱកាសអញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្តអក្ខរៈ ជំនាន់ទី២ ឆ្នាំ២០២៣ នៅសាលាបំភ័ន្តអក្ខរៈ ស្ថិតនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានពាំនាំនូវការសួរសុខទុក្ខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃទីចាត់ការ និងសាលាបំភ័ន្តអក្ខរៈ អគ្គបញ្ជាការដ្ឋាន ជាពិសេសសិក្ខាកាមវគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្តអក្ខរៈ ជំនាន់ទី២ ឆ្នាំ២០២៣។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សូមកោតសរសើរដ៏ស្មោះចំពោះថ្នាក់ដឹកនាំទីចាត់ការ និងសាលាបំភ័ន្តអក្ខរៈ ព្រមទាំងបណ្តាស្ថាប័នដែលមានការពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់ពង្រឹងពង្រីកស្ថាប័នបំភ័ន្តអក្ខរៈ ឆ្លើយតបទៅនឹងសេចក្តីត្រូវការលើការការពារសម្ងាត់ព័ត៌មានយោធា ដើម្បីបម្រើឱ្យរាល់សកម្មភាព និងការទំនាក់ទំនងទាំងឡាយក្នុងកងទ័ព ជាពិសេសសកម្មភាពនៃប្រតិបត្តិការរបស់បណ្តាកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ បានបន្តថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្តអក្ខរៈ ជំនាន់ទី២ ឆ្នាំ២០២៣ គឺជាការកសាងសមត្ថភាពកងយោធពលខេមរភូមិន្ទ ឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញ ភារកិច្ចក្នុងកិច្ចការងារការពារសម្ងាត់ព័ត៌មានយោធា ជាពិសេសឱ្យមានសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។

បន្ថែមពីនេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានណែនាំដល់កងទ័ពត្រូវខិតខំពង្រឹងកសាងសមត្ថភាព និងកាយសម្បទារបស់យោធិនម្នាក់ៗ ព្រមទាំងអប់រំ សតិអារម្មណ៍ឱ្យយោធិនទាំងអស់មានការគោរពវិន័យ គោរពបទបញ្ជា គោរពច្បាប់របស់រដ្ឋ ជាពិសេសស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល ចំពោះមេបញ្ជាការគ្រប់ថ្នាក់ ហើយត្រូវប្រឆាំងរាល់ ឧបាយកលគ្រប់បែបយ៉ាងរបស់ពួកអគតិ និងជ្រុលនិយម ដែលបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិ។

នាយឧត្តមសេនីយ៍ បានបន្ថែមថា កងទ័ពត្រូវលើកកម្ពស់ស្មារតី គោរពបទបញ្ជា វិន័យ និង សីលធម៌ សេចក្តីថ្លៃថ្នូរឱ្យសាកសមជាយោធិន នៃកងយោធពលខេមរភូមិន្ទ ហើយត្រូវខិតខំរៀនសូត្របន្តពីរៀមច្បង និងជៀសឱ្យផុតពីគ្រឿងញៀន និងមិនធ្វើអ្វីដែលខុសពីច្បាប់ លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ហើយទោះបីការរៀនសូត្របានបញ្ចប់វគ្គរួចហើយ តែក៏ត្រូវខិតខំស្វែងយល់រៀនសូត្របន្តទៀតដោយខ្លួនឯង ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនបន្ថែមទៀត។

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា កងទ័ពត្រូវខិតខំបំពេញភារកិច្ចតាមជំនាញរៀងៗខ្លួន ហើយត្រូវស្រឡាញ់ជំនាញ និងតួនាទីរបស់ខ្លួន មានស្មារតីច្នៃប្រឌិត ថែរក្សា គ្រប់គ្រងឯកសារសម្ភារជំនាញជៀសវាងការបាត់បង់ និងត្រូវរក្សាការសម្ងាត់ឱ្យបានជាដាច់ខាត ព្រមទាំងការបញ្ជូនរាល់សារទូរលេខនានាឱ្យបានទាន់ពេលវេលា ពីព្រោះថាការរក្សាបានការសម្ងាត់ និងការបញ្ជូនសារឱ្យទាន់ពេលវេលាក៏ជាកត្តារួម ចំណែកទទួលបានជ័យជំនះគ្រប់ភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង