**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ ប្តេជ្ញាអនុវត្តការងារឆ្នាំ២០២៤ ឱ្យមានប្រសិទ្ធខ្ពស់បន្ថែមទៀត

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៣ ទិសដៅ ឆ្នាំ២០២៤ របស់កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកងពលតូចដឹកជញ្ជូនលេខ៩០ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង កងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានប្តេជ្ញាអនុវត្តការងាឆ្នាំ២០២៤ ឱ្យមានប្រសិទ្ធខ្ពស់បន្ថែមទៀត ។

ក្នុងន័យនេះ ឧត្តមសេនីយ៍ទោ ឈរ សុខ បានដាក់ចេញនូវគោលគំនិត និងបទបញ្ជាដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩០ ត្រូវចូលរួម អនុវត្តតាមកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលបានកំណត់ដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្រ្តធំៗ និងមានវិធានការជាក់ស្តែងជាអាទិ៍ភាពដើម្បីអនុវត្ត និងប្តេជ្ញាអនុវត្តឱ្យបានតាមគោលគំនិតដឹកនាំរួមរបស់ មេបញ្ជាការកងទ័ពជើងគោក។ សហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម តាមគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងធានាមធ្យោបាយ ការដឹកជញ្ជូន តាមបទបញ្ជាបានទាន់ពេលវេលា។ ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ចល័តតាមបទបញ្ជា របស់មេបញ្ជាការកងទ័ពជើងគោក ជួយដល់ប្រជាពលរដ្ឋជួបការលំបាក និងរងគ្រោះ ក្នុងគ្រោះមហន្តរាយផ្សេងៗ។ប្រមូលផ្តុំពង្រឹង ការលើកកម្ពស់សមត្ថភាពដល់យោធិន ដោយជម្រុញតាមរយៈការហ្វឹកហ្វឺន បំប៉នយុទ្ធវិធីយោធា បច្ចេកទេសជំនាញ ស្វែងយល់ពីច្បាប់បទបញ្ជា សារាចរ ព្រមទាំងជំនាញឯកទេសផ្សេងៗ ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពដល់យោធិន ជម្រុញការងារអប់រំចិត្តសាស្ត្រ ដល់នាយទាហាន នាយទាហានរង និងពលទាហានជាប្រចាំ ជ្រោងខ្ពស់ទង់ ស្នេហាជាតិ មានឆន្ទៈប្តូរផ្តាច់ស្មោះត្រង់ បំពេញតួនាទីរបស់ខ្លួន ជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ត្រូវខិតខំយកចិត្តទុកដាក់ ថែរក្សា ជួសជុល បំប៉នបច្ចេកទេសគ្រឿងយន្ត យុទ្ធោបករណ៍ ធានាបាននូវតម្រូវការ សុវត្ថិភាព ប្រសិទ្ធភាព លក្ខការណ៍បច្ចេកទេស និងអាទិភាពនៃប្រព័ន្ធដឹកជញ្ជូន ដើម្បីទទួលបានចក្ខុវិស័យ សម្រាប់អនាគត នៃការងារដឹកជញ្ជូន និងបង្កើនការងារ បង្កបង្កើនផល ចិញ្ចឹមសត្វ រកដៃគូរអភិវឌ្ឃន៍ ដើម្បីរួមចំណែកដោះស្រាយជីវភាពរស់នៅរបស់យោធិនឱ្យបានសមរម្យ ។

ឧត្តមសេនីយ៍ទោ ឈរ សុខ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩០ ដែលបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាព នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ដែលបានដាក់ចេញ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ទូទាំងកងពលតូចដឹកជញ្ជូនលេខ៩០ បន្តកិច្ចខិតខំបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ឱ្យទទួលបានជោគជ័យថែមទៀត សំដៅរួមចំណែក បង្កើនល្បឿនដល់កំណែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យកាន់តែទំនើបរៀបរយ និងមានប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង