**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

បទវិភាគ៖កិច្ចសន្ទនានិងការចរចាគឺជាផ្លូវចេញតែមួយគត់ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន

ដល់ថ្ងៃទី២៤ខែកុម្ភៈ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានអូសបន្លាយរយៈពេលពីរឆ្នាំគត់ទៅហើយ ។ បច្ចុប្បន្ននេះ កងទ័ពនៃប្រទេសទាំងពីរកំពុងធ្លាក់ចូលក្នុងការប្រយុទ្ធជាប់គ្នា សហរដ្ឋអាមេរិកនិងអឺរ៉ុបត្រៀមលក្ខណៈសម្រាប់អនុវត្តការដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី ដូច្នេះ ការឈប់បាញ់គ្នានិងបញ្ចប់សង្រ្គាមនៅតែពិបាកឈានដល់ដដែល ។ មជ្ឈដ្ឋានមតិសាធារណៈពិភពលោកនាំគ្នាបូកសរុបផលវិបាកដ៏ខ្លាំងដែលបណ្តាលមកពីការប៉ះទង្គិចលើកនេះ ដែលមានការយល់ដឹងនិងពិនិត្យកំហុសឡើងវិញកាន់តែស៊ីជម្រៅចំពោះមូលហេតុនៃការប៉ះទង្គិច ហើយសំឡេងអំពាវនាវឱ្យឈប់បាញ់គ្នានិងបញ្ចប់សង្គ្រាមក៏កាន់តែខ្លាំងឡើងផងដែរ ។
ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនជាសង្គ្រាមក្នុងតំបន់ដ៏ធ្ងន់ធ្ងរបំផុតមួយលើកដែលកើតឡើងនៅទឹកដីអឺរ៉ុបបន្ទាប់ពីសង្គ្រាមត្រជាក់មក ។ តាមស្ថិតិនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិឱ្យដឹងថា ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ អ្នកស្លាប់និងរងរបួសរបស់ភាគីរុស្ស៊ីនិងអ៊ុយក្រែនបានលើសពី៥សែននាក់ និងជនជាតិអ៊ុយក្រែនលើសពី១០លាននាក់បាត់បង់ទីជម្រក ។ បន្ទាប់ពីកើតមានការប៉ះទង្គិចលើកនេះ បានបណ្តាលឱ្យតម្លៃថាមពលនិងតម្លៃស្បៀងអាហារសកលកើនឡើងយ៉ាងខ្លាំង ប្រទេសអាហ្វ្រិកមួយចំនួនសឹងតែរង “គ្រោះមហន្តរាយខ្វះស្បៀងអាហារ” ។ ទន្ទឹមនឹងពេលវេលាបានរំកិលទៅមុខ ផលប៉ះពាល់អវិជ្ជមាននៃការប៉ះទង្គិចបានរីករាលដាលជាបន្តបន្ទាប់ ។
ក្នុងនោះ អឺរ៉ុបបានរងផលប៉ះពាល់ខ្លាំងណាស់  មិនត្រឹមតែបានបណ្តាលឱ្យកំណើនសេដ្ឋកិច្ចបានបង្អង់ល្បឿន រហូតដល់លេចចេញនិន្នាការអន់ថយប៉ុណ្ណោះទេ ថែមទាំងអារម្មណ៍ “ផ្តល់ជំនួយដល់អ៊ុយក្រែននិងប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី”ក៏កាត់បន្ថយដែរ ហើយមានអារម្មណ៍មិនពេញចិត្តយ៉ាងខ្លាំងជាបន្តបន្ទាប់ ។
បច្ចុប្បន្ននេះ បើពិចារណាពីកំហុសរបស់សង្គ្រាមលើកនេះ មជ្ឈដ្ឋានខាងក្រៅកាន់តែមើលច្បាស់ថា គំនិតសង្គ្រាមត្រជាក់ជាប្រភពគ្រោះចង្រៃនៃការប៉ះទង្គិចលើកនេះ សហរដ្ឋអាមេរិកជាអ្នកបង្កការបដិបក្ខគ្នា ។ អង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកគាបសង្កត់លំហសន្តិសុខរបស់រុស្ស៊ីជាបន្តបន្ទាប់ ដែលបណ្តាលឱ្យការប៉ះទង្គិចឡើងកម្តៅឥតឈប់ឈរ។ សហរដ្ឋអាមេរិកធ្វើអ៊ីចឹង គឺមានគោលបំណងកាត់កម្សោយកម្លាំងរបស់រុស្ស៊ី ធ្វើឱ្យអឺរ៉ុបកើតមានចលាចលនិងផ្ទេរវិបត្តិទៅឱ្យពិភពលោក ដើម្បីទទួលផលប្រយោជន៍និងគាំពារអនុត្តរភាពរបស់ខ្លួន។
ក្រៅពីនេះ ការប៉ះទង្គិចដែលបានអូសបន្លាយរយៈពេលពីរឆ្នាំលើកនេះ ក៏បានបញ្ជាក់ដែរថា ការដាក់ទណ្ឌកម្មដោយឯកតោភាគីគឺមិនអាចទៅរួចទេ ផ្ទុយទៅវិញក៏បានធ្វើឱ្យទំនាស់និងការបដិបក្ខគ្នាកាន់តែមុតស្រួច។ តាមស្ថិតិឱ្យដឹងថា ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានដាក់ចេញការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចទៅលើរុស្ស៊ីចំនួន១៣ជុំជាបន្តបន្ទាប់ គិតមកទល់ខែវិចិ្ឆកាឆ្នាំ២០២៣ បរិមាណសរុបនៃការដាក់ទណ្ឌកម្មបានឡើងដល់ចំនួន១ម៉ឺន៧ពាន់៥រយផ្នែកដែលបានបំបែកកំណត់ត្រា ។ ប៉ុន្តែ ការដាក់ទណ្ឌកម្មមិនបានកែប្រែប្រតិបត្តិការលើយុទ្ធភូមិរបស់រុស្ស៊ីទេ ហើយក៏មិនបានបង្កជាផលប៉ះពាល់ជាក់ស្តែងដល់សេដ្ឋកិច្ចរុស្ស៊ីដែរ ផ្ទុយទៅវិញនាំឱ្យការប៉ះទង្គិចក្លាយទៅជាសង្គ្រាមរ៉ាំរ៉ៃមួយលើក ហើយអឺរ៉ុបបែរជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅវិញ ។
ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិនបានអំពាវនាវឱ្យភាគីនានារក្សាការអត់ធ្មត់ដោយវិចារណញ្ញាណ ចៀសវាងកុំឱ្យវិបត្តិឡើងកម្តៅ រួមគ្នាបង្ការហានិភ័យសង្គ្រាម បង្ការកុំឱ្យកើតមានសង្គ្រាមរវាងប្រទេសធំៗនិងវិបត្តិមនុស្សធម៌ដែលមានទ្រង់ទ្រាយកាន់តែធំ ក៏ដូចជាចាត់បញ្ជូនបេសកជនពិសេសទៅធ្វើកិច្ចសម្របសម្រួលនៅប្រទេសជាច្រើន ។ ពេលថ្មីៗកន្លងទៅនេះ ភាគីចិនបានសម្តែងអាកប្បកិរិយាជាច្រើនលើកថា សូម្បីតែមានសេចក្តីសង្ឃឹមបន្តិចបន្តួចក្នុងការសម្រេចបានសន្តិភាព ភាគីចិនក៏មិនបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងផងដែរ ដែលនឹងបន្តដើរតួនាទីប្រកបដោយភាពស្ថាបនាដើម្បីបញ្ចប់សង្រ្គាមនិងស្តារសន្តិភាពឡើងវិញក្នុងពេលឆាប់ៗ ។
បទពិសោធន៍ប្រវត្តិសាស្ត្របានបញ្ជាក់ថា ទីបញ្ចប់នៃរាល់ការប៉ះទង្គិចទាំងអស់សុទ្ធតែត្រូវវិលត្រឡប់ទៅរកតុចរចាឡើងវិញ ។ ភាពយូរអង្វែង ស្មុគ្រស្មាញនិងឡើងកម្តៅនៃវិបត្តិអ៊ុយក្រែន វាមិនសមស្របនឹងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិឡើយ។ កិច្ចសន្ទនានិងការចរចាទើបជាផ្លូវចេញតែមួយគត់ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ៕

អត្ថបទដែលជាប់ទាក់ទង